​វៀតណាម​បន្ត​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ជា​លើក​ទី​ ​២​ ​ទៅលើ​ប្រជាជន​ស្ម័គ្រចិត្ត​១​៧​នាក់​បន្ថែម​ទៀត

​វៀតណាម​៖​ ​ប្រជាជន​វៀតណាម​ស្ម័គ្រចិត្ត​១​៧​នាក់​បន្ថែម​ទៀត​ ​បាន​ចាក់​សាកល្បង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ក្នុងស្រុក​របស់​ខ្លួន​ ​មានឈ្មោះ​ថា​ N​an​o ​Co​v​a​x ​នៅ​ឯ​មន្ទីរពេទ្យ​យោធា​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​Vietnam​ ​Inside​r ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ការ​ធ្វើ​តេ​ស្ត​ខាងលើ​នេះ​ ​ត្រូវ​បាន​ចាត់ទុកជា​លើក​ទី​២​ ​នៃ​ការសាកល្បង​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​របស់​វៀតណាម​ផ្ទាល់​ទៅលើ​មនុស្ស​ ​ដោយ​កាលពី​ថ្ងៃ​១​៧​ ​ខែ​ធ្នូ​កន្លងទៅ​នេះ​ ​ប្រជាជន​វៀតណាម​០​៣​នាក់​បាន​ចាក់​សាកល្បង​វ៉ាក់សាំង​ថ្មី​នេះ​មុនគេ​ ​ហើយ​ត្រូវ​គេ​រាយការណ៍​ថា​ ​មក​ទល់នឹង​ពេលនេះ​សុខភាព​របស់​ពួកគេ​ទាំង​បី​នាក់​ ​គឺ​ល្អ​ធម្មតា​ ​។​

បើ​តាម​ការ​គ្រោងទុក​នោះ​ ​ដំណាក់កាល​តេ​ស្ត​វ៉ាក់សាំង​របស់​វៀតណាម​ទាំង​ទី​១​ ​និង​ទី​២​ ​ត្រូវការ​ពេល​យ៉ាងហោចណាស់​០​៤​ខែ​ដើម្បី​តាមដាន​លទ្ធផល​ ​ដោយ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ដំណាក់កាល​ចុងក្រោយ​ ​គឺ​ត្រូវ​ប្រើ​ពេល​០​៨​ខែ​ ​ហើយ​នៅ​ឆ្នាំ​ ​២​០​២​១​ ​វៀតណាម​នឹង​ប្រមូល​ព័ត៌មាន​ទាំងអស់​ ​ដើម្បី​សម្រេច​ដាក់ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ N​an​o ​Co​v​a​x ​ជា​ផ្លូវការ​តែម្តង​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner