កូរ៉េ​ខាងត្បូង​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ ​P​f​i​z​e​r ​និង​ J​an​ss​e​n ​សរុប​ចំនួន​១​៦​លាន​ដូ​ស​ ​ដើម្បី​ចាក់​ជូន​ប្រជាជន​ខ្លួន

កូរ៉េ​ខាងត្បូង​៖​ ​កូរ៉េ​ខាងត្បូង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ​ក្នុង​ការ​បញ្ជាទិញ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​ចំនួន​១​០​លាន​ដូ​ស​ ​និង​ ​ក្រុមហ៊ុន​អង់គ្លេស​ ចេ​ន​សិន​ ​ជា​បុត្រ​ស​ម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ចំនួន​០​៦​លាន​ដូ​ស​ទៀត​ ​នេះ​បើ​តាម​នាយករដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​លោក​ ជុ​ង​ ​សេ​គ្យុ​ន​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

នាយករដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​រូប​នេះ​ ​បាន​ថ្លែង​តាម​កញ្ចក់ទូរទស្សន៍​នៅ​ថ្ងៃ​ព្រ​ហ​ ស្បតិ៍​នេះ​ថា​ ​ប្រទេស​របស់​លោក​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​CO​V​I​D​-19 ​ពី​ក្រុមហ៊ុន​ ចេ​ន​សិន​ ​នៅ​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​១​ ​ចំ​នែក​ឯ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​នឹង​មកដល់​នៅ​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​១​ ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​តានតឹង​បំផុត​មួយ​ ​ស្រប​ពេល​ដែល​អត្រា​ឆ្លង​ ​CO​V​I​D​-19 ​បាន​កើន​ឡើង​ដល់​ខ្ទង់​១​ពាន់​នាក់​ជាមធ្យម​ ​ជាច្រើន​ថ្ងៃជា​ប់​ៗ​គ្នា​មក​ហើយ​ ​ដែល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​អនុវត្ត​វិធានការ​រឹត​បន្តឹង​សុវត្ថិភាព​សង្គម​កាន់តែ​តឹងរ៉ឹង​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner