​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អេស្ប៉ា​ញ​បញ្ជាក់​ថា​ អេស្ប៉ា​ញ​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​ម៉ឺន​ដូ​ស​ក្នុង​មួយ​ស​ប្តាហ៍​ពី​ក្រុមហ៊ុន​ ​P​f​i​z​e​r

អេស្ប៉ា​ញ​៖​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អេស្ប៉ា​ញ​លោក​ ​សាល់​វ៉ា​ដូ ​អ៊ី​ឡា ​នៅ​ថ្ងៃពុធ​នេះ​ថ្លែង​ថា​ ​ប្រទេស​របស់​លោក​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៣​៥​ម៉ឺន​ដូ​ស​ក្នុង​មួយ​ស​ប្តាហ៍ ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អេស្ប៉ា​ញ​រូប​នេះ​ ​បាន​ថ្លែង​នៅ​ក្នុង​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ថា​ ​យើង​នឹង​ចាប់ផ្តើម​បញ្ចប់​វី​រុ​ស​រាតត្បាត​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ប៉ុន្តែ​វា​នឹង​ត្រូវ​ចំណាយ​ពេល​ពីរបី​ខែ​ដើម្បី​លេចចេញ​ជា​រូបរាង​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​បាន​ប៉ាន់ប្រមាណ​ថា​ ​យ៉ាងហោចណាស់​មាន​មនុស្ស​២​.​៣​លាន​នាក់​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​-​អាល្លឺម៉ង់​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ជាមួយនឹង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ដទៃទៀត​ ​ក្រោយពេល​មានការ​អនុម័ត​ពី​សហភាព​អឺរ៉ុប​ ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​វ៉ាក់សាំង​សរុប​ជិត​៤​.​៦​លាន​ដូ​ស​នឹង​ដឹកជញ្ជូន​មកដល់​ ​នៅ​ពាក់កណ្តាល​ខែ​មិនា​ ​ឆ្នាំក្រោយ​នេះ​ ​។​ ​កញ្ចប់​ទីមួយ​ដែល​ចំនួន​ទឹកប្រាក់​មិន​ត្រូវ​បាន​បញ្ជាក់​នេះ​ ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ទីក្រុង​ ហ្គូ​ដា​ឡាចា​រ៉ា​ ​ភាគ​កណ្តាល​ប្រទេស​អេស្ប៉ា​ញ​ ​ដើម្បីនឹង​ចាប់ផ្តើម​ចែកចាយ​នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្តាហ៍​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner