តំបន់ប្រតិបត្តិការសឹករងកណ្តាលរៀបចំព្រឹត្តិការណ៍ប្រគួតកីឡាបាល់ទះ ប៊ូលនិងប៉េតង់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤២ ថ្ងៃ៧មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
ខេត្តកណ្តាល៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ថ្ងៃ៧មករា(៧មករា ១៩៧៩-៧មករា ២០0២១) ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ខួបលើកទី៤២ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំព្រឹត្តិការណ៍ប្រគួតកីឡា បាល់ទះ ប៊ូល និងប៉េតង់ លក្ខណៈមិត្តភាព សាមគ្គីភាព នៅក្នុងអង្គភាព។ ពិធីប្រគួតនេះ ធ្វើឡើងរយៈពេលពីរថ្ងៃពេញ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅទីបញ្ចការតំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងមានការចូលរួមពីលោក មេបញ្ជាការរង នាយការិយាល័យផ្នែក និងកីឡាករដែលជាកងកម្លាំងរបស់ទីបញ្ជាការទាំងមូល។
មានប្រសាសន៍ នៅក្នងឱកាសនេះ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ប្រគួតកីឡាបាល់ទះ ប៊ូល ប៉េតង់ ជាលក្ខណៈមិត្តភាព នៅក្នុងអង្គភាព ដើម្បីជាការសប្បារីករាយ នៅក្នុងស្ថានការណ៍ដែលប្រទេសកម្ពុជាយើងកំពុងទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ។
ឯកឧត្តម មានប្រសាសន៍បន្តថា មានទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា មានសុខសន្តិភាព ទើបប្រទេសយើងមានថ្ងៃនេះ មានពេលនេះ យើងទាំងអស់គ្នា អាចមានពេលវេលាបង្កើតនូវភាពសប្បាយរីករាយ នៅក្នុងអង្គភាព ពិសេសគឹការបង្កើតការប្រគួតកីឡា ដើម្បីពង្រឹង មិត្តភាព សាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំងយើង ក៏ដូចជាការឈរជើង ត្រៀមគ្រប់សភាពការណ៍ដែលថ្នាក់លើប្រគល់ជូនផងដែរ។
គួរបញ្ជាកាថា ក្រុមកីឡាករដែលបានចូលរួមប្រគួតប៊ូល និងប៉េតង់ មកពីតាមបណ្តាការិយាល័យផ្នែកសឹករងក្រុង ស្រុក វរៈ របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល មានសរុបមាន ១៦ក្រុម ។ បន្ទាប់ពីការ ចាប់ឆ្នោត ប្រគួតវិលជុំ រយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ ជាលទ្ធផល គេរកឃើញថា ក្រុមការិយាល័យហិរញ្ញវត្តុ បានយកឈ្នះលើកប្រគួតនេះ ដោយបានចំណាត់ថ្នាក់លេខ ១ ទទួលបានថវិការឧបត្ថម្ភ ចំនួន ៤០ម៉ឺនរៀល សំរាប់លេខ២ ទទួលបាន ៣០ម៉ឺនរៀល លេខ៣ ទទួល ២០ម៉ឺនរៀល និងក្រុមប្រគួតកិត្តិយសទទួលបាន ១០ម៉ឺនរៀល។
សំរាប់ការប្រគួតបាល់ទះ គឺមានការចូលរួម៣ក្រុម ក្នុងនោះទី១ក្រុមរបស់ស្រុក ទី២ក្រុមរបស់ បញ្ជាការដ្ឋាន ទី៣ ក្រុមរបស់វរៈ ដែលក្នុងនោះ ពានរង្វាន់លេខ១ ទទួលបាន ៥០ម៉ឺនរៀល សំរាប់លេខ ២ និងលេខ៣ ទទួលបាន ១៥ម៉ឺនស្មើរគ្នា រួមជាមួយមី២កេសក្នុង១ក្រុមអមជាមួយផងដែរ ។