អាជ្ញាធរ កងកម្លាំងប្រដាប់ និងប្រជាពលរដ្ឋ អុជធូបបួងសួងនៅមុខរូបសំណាកលោកតាឌី

ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ រៀបចំពិធីអុជធូបបួងសួង នៅមុខរូបសំណាកលោកតាឌី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបួងសួងសុំកុំឲ្យជំងឺកូវីដ-១៩ បន្តកើតឡើងនៅក្នុងប្រទេសកម្ពុជា។

ធ្វើឡើងស្ថិតក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ស្ថិតនៅមុខបរិវេណរូប សំណាកលោកតាឌី ក្នុងភូមិហ្មសែត សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ការប្រគុំថ្វាយនូវភ្លេងពិណពាទ្យ និងរៀបចំគ្រឿងសក្ការៈបូជាជាច្រើនមុខ ដើម្បីឧទ្ទិសថ្វាយដល់ទស្សន៍បារមីលោកតាឌី ដែលជាអតីតមេទ័ពដ៏ខ្លាំងពូកែ ដែលប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ តែងតែទៅបន់ស្រន់ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន មិនចេះលោះថ្ងៃ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner