ឱកាសទទួលបានអាហារូបករណ៍ 295 កន្លែងពីសហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់សិស្សជាប់បាក់ឌុបឆ្នាំនេះ

អត្ថបទដោយ៖
AMS

នៅថ្ងៃទី 06 ខែមករានេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចេញសេចក្តីជូនដំណឹង
ផ្ដល់អាហារូបករណ៍ជាសាធារណៈចំនួន 295 កន្លែងដល់សិស្សទើបជាប់បាក់ឌុបឆ្នាំនេះ និងថ្នាក់
បរិញ្ញាបត្រជាន់ខ្ពស់។

សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើក
កម្ពស់ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាក្នុងឆ្នាំសិក្សា 2020-2021 សហភាពសហ
ព័ន្ធយុវជនកម្ពុជា បានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន 04 ផ្តល់អាហារូបករណ៍
ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដល់សិស្ស-និស្សិតកម្ពុជា ។

សេចក្តីជូនដំណឹងបួនដាច់ដោយឡែកពីគ្នានេះ បានបញ្ជាក់ថាអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រសិក្សា
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានចំនួន 10កន្លែង។ ថ្នាក់បរិញ្ញាបត្រ (កម្រិតវិស្វករ) សិក្សានៅ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានចំនួន 05កន្លែង។ អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សានៅវិទ្យាស្ថាន
ខ្មែរជំនាន់ថ្មី មានចំនួន 200កន្លែង និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន 30កន្លែងព្រមជាមួយគ្នានេះអាហារូបករណ៍
សិក្សានៅសាលាជាតិកសិកម្មព្រែកលាប មានចំនួន 50កន្លែង។

សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌផ្សេងៗ សាធារណជនអាចស្វែងរកបន្ថែមតាមរយៈអាស័យដ្ឋានគេហទំព័រ
នៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ និងតាមរយៈសេចក្តីជូនដំណឹងស្ដីពីការផ្ដល់អាហារូបករណ៍របស់សហភាព
សហព័ន្ធយុវជនកម្ពុជា។

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ចុះឈ្មោះយកជំនាញសិក្សាដែលខ្លួនពេញចិត្តនៅគ្រឹះស្ថានឧត្តមសិក្សាណាមួយ ត្រូវស្នើសុំនិងបំពេញទម្រង់បែបបទស្នើសុំអាហារូបករណ៍នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ អាស័យដ្ឋាន វិថីវិចិត្រសិល្បៈ ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទាក់ទងតាមលេខទូរស័ព្ទ 016 831 397, 012 906 006 ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner