ឲ្យសមនឹងទង្វេី..!! ឃាតករដែលចាក់សម្លាប់នារីវ័យក្មេងជាសិស្សសាលា នៅក្រុងតាខ្មៅ ត្រូវកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត

កណ្តាល ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះ លោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនឃាតករឈ្មោះ ទូច សុជាតិ ហៅ អាដំរី ហៅ អា ម៉ាប់ អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធករណីចាក់សម្លាប់នារីអាយុ១៨ឆ្នាំ ជាសិស្សសាលា ។

 ឃាតកររូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។  ក្នុងអំពើឃាតកម្ម នេះ កើតឡើងនៅចំណុចបន្ទប់ជួលលេខ៨ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

 ជនរងគ្រោះមានឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំមុខរបរសិស្ស រៀននៅវិទ្យាល័យហ៊ុនសែនតាខ្មៅ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុ ។

  បើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា  ឃាតករដែលចាក់សម្លាប់ក្មេងស្រីអាយុ១៨ឆ្នាំ បានសារភាពប្រាប់សមត្ថកិច្ច ថា មូលហេតុដែលខ្លួនយកកាំបិតចាក់សម្លាប់នារីរងគ្រោះ ឱ្យស្លាប់ក្នុងថ្លុកឈាមនោះ ដោយសារតែខ្លួនខ្លាចជាប់គុក ព្រោះនារីរងគ្រោះបានគំរាមថានឹងប្រាប់ឪពុកម្ដាយឲ្យដឹងពីករណីខ្លួនរំលោភសេពសន្ថវៈកាលពី៧ថ្ងៃមុន ។

  យោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះស្នាក់នៅក្នុងបន្ទប់ជាមួយក្រុមគ្រួសារមានគ្នា៥នាក់ មានឪពុក ម្តាយ និង ប្អូន២នាក់ទៀត ។ លុះដល់ម៉ោង៦ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឪពុក ម្តាយ បាននាំគ្នាចេញទៅធ្វើការរោងចក្រ និងប្អូនប្រុសចេញទៅរៀន ។

ស្រាប់តែម៉ោង៧ព្រឹកថ្ងៃដដែល បងប្អូនអ្នកជិតខាងនៅជិតនោះឮសម្លេងស្រែក នាំគ្នាទៅមើលឃើញជនរងគ្រោះដេកក្នុងថ្លុកឈាមក្នុងបន្ទប់ មានឃើញស្នាមចាក់ជាច្រើនកាំបិត ក៏នាំគ្នាយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ តែជនរងគ្រោះស្លាប់បាត់ទៅហើយ ។

  ក្រោយមក  សមត្ថកិច្ចដែលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានស្រាវជ្រាវយ៉ាងយកចិត្តទុក និង ឃាត់ខ្លួនបានឃាតករ ដែលធ្វើជាមកទីតាំងកើតហេតុ ដូចគ្មានរឿងអ្វីកើតឡើងទាល់តែសោះ ៕ដោយ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner