សុខសន្តិភាពជាកត្តាចម្បងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

អត្ថបទដោយ៖
AMS OneMinute

ពេលសេដ្ឋកិច្ចរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ កត្តានេះបានធ្វើឱ្យប្រជាពលរដ្ឋចាប់ផ្តើមគិតគូរពីការរស់នៅស្អាត បញ្ហាសុខភាព និងជ្រើសរើសរបបអាហារមួយមានគុណភាព និងសុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និងត្រីសាច់។

ឆ្លើយតបតាមសេចក្តីត្រូវការ ក្រសួងកសិកម្ម គាំទ្រដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម បាន និងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តការអនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូនានានៅទូទាំងប្រទេស។

ក្នុងអនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។

📸 វេង សាខុន

ads banner