អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៩៥ម៉ឺននាក់ និងជាសះស្បើយជាង៦៥លាន២៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩១លាន៣១ម៉ឺន៤ពាន់៣៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៩៥ម៉ឺន២ពាន់៨៧៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៥លាន២៨ម៉ឺន៦ពាន់៣២៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៣លាន១៤ម៉ឺន៣ពាន់១៩៧នាក់ ស្លាប់ចំនួន៣៨ម៉ឺន៥ពាន់២៤៩នាក់ និងជាសះស្បើយចំនួន១៣លាន៦៨ម៉ឺន៤៦១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៤៧ម៉ឺន៩ពាន់៩១៣នាក់ ស្លាប់ចំនួន១៥ម៉ឺន១ពាន់៣៦៤នាក់ និងជាសះស្បើយ១០លាន១១ម៉ឺន៧១០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន១៣ម៉ឺន៣ពាន់៨៣៣នាក់ ស្លាប់២០ម៉ឺន៣ពាន់៦១៧នាក់ និងជាសះស្បើយ៧លាន២០ម៉ឺន៧ពាន់៤៨៣នាក់ ៕