គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បញ្ជាក់ថាក្នុងមួយអាណត្តិមកពុំដែលយកភាគីទាឱង១១ ណាមួយពាក់ព័ន្ធនឹងការបោះឆ្នោតជាសត្រូវនោះទេ (មានវីដេអូ)

ភ្នំពេញ៖ ឯកឧត្តមសោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១៣ ខែមករា នេះថា បទពិសោធន៍របស់
គ.ជ.ប បានបង្ហាញឱ្យឃើញថា ការពង្រឹងកិច្ចសហការល្អរវាង គ.ជ.ប និងភាគីពាក់ព័ន្ធ គឺជាកត្តាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចបានការរៀបចំការបោះឆ្នោតមួយ ប្រកបដោយភាពសេរី
ត្រឹមត្រូវ និងយុត្តិធម៌ និងដែលនាំឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរ ភាព ការរីកចម្រើន និងការអភិវឌ្ឍ ។

ឯកឧត្តមបញ្ជាក់ថា ក្នុងនាមជាអាជ្ញាកណ្តាល គ.ជ. ប តែងតែបង្ហាញជូនភាគីពាក់ព័ន្ធ អំពីការពិតជាក់ស្តែង ដែលកើតមានក្នុងដំណើរការបោះឆ្នោត និងរបៀបនៃការគិតដើម្បីជៀងវាងឱ្យបានដាច់ខាតនូវការប្រគួតប្រជែងគ្នាដោយមិនស្មោះត្រង់ ដែលនាំឱ្យបែកបាក់ជាតិ ការស្អប់ខ្ពើម និងបំផ្លាញជាតិ សាសន៍ខ្លួនឯងនៅក្នុងសង្គមខ្មែរទាំងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតរៀងទៅ។

ក្នុងនាមជាអាជ្ញាកណ្តាល គ.ជ.ប តែងតែបង្ហាញអំពីការយកចិត្តទុកដាក់ក្នុងការងារអប់រំ អ្នកបោះឆ្នោត ពិសេសចំពោះយុវជនខ្មែរទូទាំងប្រទេស ឱ្យចេះគិតពិចារណាប្រកបដោយហេតុផលច្បាស់លាស់ អំពីសកម្មភាពរបស់ខ្លួនក្នុងការចូលរួមការបោះឆ្នោត សំដៅកសាងនូវអនាគត ល្អ សម្រេចជោគជ័យក្នុងគោលដៅរួម ដែលមនុស្សគ្រប់រូបចង់បាន ។

ក្នុងនាមជាអជ្ញាកណ្តាល គ.ជ ប តែងតែបង្ហាញអំពីការបើកទឹកចិត្តយ៉ាងទូលំទូលាយ បង្ហាញពីឆ្នៈពិតប្រាកដ សម្រាប់អនាគតប្រទេសជាតិ ហើយការលើកឡើងក្នុងសេចក្តីថ្លែង ការណ៍របស់ខ្លួនក៏គ្មានពណ៌សម្បុរនយោបាយក្នុងនោះទេ គឺសុទ្ធតែគំនិត និងមេរៀន ដើម្បីបំភ្លឺ សាធារណៈមតិពិសេសសម្រាប់គ្រប់ភាគីពាក់ព័ន្ធប្រកាន់យក សំដៅកសាងប្រទេសឱ្យបាន ជៀសចាកផុតពីការស្អប់ខ្ពើមជាតិសាសន៍ឯង ដោយយកគ្នាជាសត្រូវស្លាប់រស់ ដែលខ្មែរធ្លាប់ភ្លក់រស់ជាតិរាប់ទសវត្សរ៍រួចមកហើយ ។ គ្មានភាគីណាមួយដែលអាចធ្វើឱ្យ គ. ជ. ប បោះបង់អំពើល្អ និងយុត្តិធម៌បំផុតចំពោះម្ចាស់បោះឆ្នោតបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តមសោម សូរីដាគូសបញ្ជាក់ថា គ.ជ ប ក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្តល់មតិយោបល់ និងកែសម្រួលករណីមានកំហុសឆ្គង ក្នុងន័យរិះគន់ ដើម្បីស្ថាបនា ដែលពោពេញដោយការ
គោរពសិទ្ធិអ្នកដទៃមានការយោគយល់គ្នាទៅវិញទៅមក ហើយត្រូវប្រកបដោយសេចក្តីស្មោះត្រង់និងការលើកទឹកចិត្ត។ហើយ គ.ជ ប សូមគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមជាមួយគ.ជ បបន្តទៀតនៅក្នុង
ឆ្នាំ២០២១និងឆ្នាំខាងមុខដើម្បីគោរពឱ្យខាងតែបាននូវសិទ្ធិរបស់ម្ខាស់ឆ្នោត និងធានាថាគ្មានទេអស្ថិរភាពក្រោយការបោះឆ្នោត ដោយតម្កល់សន្តិភាពនិងការអភិវឌ្ឍជាធំ៕
ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner