រមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា

ទឹកជ្រោះ​ប៊ូស្រា គឺជា​រមណីយដ្ឋាន​ដ៏ល្បីល្បាញ​មួយ​ប្រចាំ​ខេត្ត​មណ្ឌលគិរី។ ប៊ូស្រា ស្ថិត​នៅ​ស្រុក​ពេជ្រាដា មានចម្ងាយជាង ៣៣គីឡូម៉ែត្រ​ពីរង្វង់មូលគោព្រៃ ទីរួមខេត្តមណ្ឌលគិរី។

ទឹកជ្រោះប៊ូស្រា មានទឹកជ្រោះ ២ដំណាក់៖ ដំណាក់ទី១ មានកម្ពស់​ជាង ២០ម៉ែត្រ ជា​ទីដែល​អ្នក​ទេសចរ​និយមទៅទស្សនា​ច្រើនជាងគេ។ ចំណែក​ដំណាក់ទី២ ជាទីដែលអ្នកទេសចរកម្រ​បានឃើញ។

ដើម្បី​ទៅកាន់​ទឹកជ្រោះដំណាក់ទី២ យើងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃ ប្រមាណ ១៥នាទី រួចត្រូវចុះតាមជញ្ជាំងថ្មីដ៏ចោត ដែលមានកម្ពស់ជាង ៤ម៉ែត្រ រួច​បន្ត​ដំណើរ​តាមជណ្ដើរឈើបែកបាក់ចុះ​មក​ក្រោម តាមផ្លូវ​​ឬស្សី។

ប្រភព៖ Ratha Page

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner