មតិពលរដ្ឋ៖ សមិទ្ធិផលធំៗ ៤ ដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសាងសំរាប់កម្ពុជា

អត្ថបទដោយ៖
AMS OneMinute

១. ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបវាលពិឃាត។ សម្តេចជាអ្នកផ្តល់កំណើតទី២ ដល់ប្រជាជនខ្មែររាប់លាននាក់ដែលកើតមុនថ្ងៃទី៧ មករា ១៩៧៩។

២. ការនាំមកនូវសន្តិភាពពេញលេញជូនប្រជាជាតិកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេច និងការរក្សាបាននូវស្ថិរភាពនយោបាយ ឯកភាពជាតិ ព្រមទាំងធ្វើឱ្យមានវឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

៣. ការអភិវឌ្ឍលើគ្រប់វិស័យដែលកំពុងមាននៅកម្ពុជានាពេលបច្ចុប្បន្ន។

៤. ការនាំមកនូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលកម្ពុជាកាន់តែមានតួនាទីសំខាន់ឡើងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

សម្តេចតេជោ ជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ”។

នេះជាសច្ចភាពប្រវត្តិសាស្ត្រ!

ប្រភព៖ បណ្តាញសង្គម

ads banner