បុរសម្នាក់បើករថយន្ត ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកសំរាម ពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ របួស២នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្ត លឿនទៅបុករថយន្តដឹកសំរាម ពីក្រោយ កាលពីវេលាម៉ោង ១០និង៣០ នាទី យប់ ថ្ងៃ ទី ១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាម បណ្ដោយ ផ្លូវជាតិ លេខ២ ក្នុង សង្កាត់ ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពី កម្មករប្រមូល សំរាមបាន ឲ្យដឹងថា មុនពេល កើតហេតុ គាត់ បានបើករថយន្ត ស៊ីន ទ្រី ដឹក សំរាម ធ្វើដំណើ តាម បណ្តោយ ផ្លូវជាតិ លេខ ២ ក្នុងទិសដៅ ពី លិច មក កើត មកដល់ ចំណុច កើតហេតុ បាននាំគ្នាឈប់ ប្រមូល សំរាមតាមដងផ្លូវ ខណៈនោះ ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ ទឹកប្រាក់ ពាក់ ផ្លាកលេខ ភ្នំពេញ 2BE 6693 ធ្វើដំណើរ ស្រប ទិសគ្នាយ៉ាងលឿនបាន ជ្រុល មក បុក ពីក្រោយ ពេញទំហឹង បណ្តាបណ្តាលឲ្យត្រូវកម្មករ ស្លាប់ ម្នាក់ និងរងរបួស ធ្ងន់ និងស្រាល ២ នាក់។

ក្រោយពេល កើតហេតុអ្នកបើករថយន្តរត់គេចខ្លួនបាត់ ឃាត់ បានតែនាក់ រួមដំណើ ២នាក់
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner