ខាំ ខ្លានាង ចាត់ទុក សែន រ៉ាដេតជាដៃគូល្អជាងគេក្នុងចំណោមកីឡាករជាតិនិងអន្តរជាតិធ្លាប់ជួបកន្លងមក

អត្ថបទដោយ៖
សារ៉ាន ទីងី

អ្នកប្រយុទ្ធគុនខ្មែរទម្ងន់ស្រាលលំដាប់កំពូលនៅកម្ពុជា កីឡាករ ខាំ ខ្លានាង នៅថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២១ខាងមុខនេះ នឹងត្រូវជួបតតាំងជាមួយកីឡាករជើងខ្លាំងទម្ងន់ស្រាល សែន រ៉ាដេត ក្នុងជំនួបទី២ លើប្រភេទទម្ងន់៥១គីឡូក្រាម នៅសង្វៀនទូរទស្សន៍ក្នុងស្រុកមួយ។ផ្តល់បទសម្ភាសន៌ ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នាកន្លែងហ្វឹកហាត់ក្លិប​ប្រដាល់រហាត់​ស្វាយ​ប៉ាក កាលពីថ្ងៃម្សិលមិញ ខាំ ខ្លានាងថា ជំនួបប៉ះអ្នកប្រដាល់ជើងខ្លាំង សែន រ៉ាដេត រូបគេ​បាន​ត្រៀម​ខ្លួនរួចរាល់ហើយ ទាំងកម្លាំង និងបច្ចេកទេសសម្រាប់ប្រយុទ្ធ​តតាំងដណ្តើមយក​ជ័យជំនះ​ជា​លើក​ទី២។ អ្នកប្រយុទ្ធទម្ងន់រ៉ុយ អះអាងទៀតថា ជំនួបប៉ះគ្នាជាលើកទី២នេះ រូបគេមិនមានការព្រួយ​បារម្មណ៍​ឬភ័យខ្លាច សែន រ៉ាដេតឡើយ។ប៉ុន្តែគេក៍មិនមើលងាយសមត្ថភាព សែន រ៉ាដេតដែរ ដ្បិត សែន រ៉ាដេត ជាកីឡាករគុនខ្មែរមួយរូបដែលល្អ ពិសេស អត់ធ្មត់ក្នុងការប្រកួតស៊ូមិនរាថយ។ ខាំ ខ្លានាង លើកឡើងទៀតថា កីឡាករ សែន រ៉ាដេត ជាកីឡាករល្អៗជាងគេ​ដែលខ្លួន​ពិបាក​យក​ឈ្នះបំផុត ក្នុងចំណោមកីឡាករជាតិ និងអន្តរជាតិធ្លាប់ប៉ះកន្លងមក។

សូមបញ្ជាក់ថា កីឡាករគុនខ្មែរគីឡូរ៉ុយ ខាំ ខ្លានាង និង សែន រ៉ាដេត នឹងត្រូវជួប​ប្រកួតគ្នា​ជា​លើក​ទី២នៅថ្ងៃ ទី១៧ ខែ មករា ឆ្នាំ២០២១ខាងមុខនេះ ។ គួររំលឹកថា ខាំ ខ្លានាង ធ្លាប់យកឈ្នះ កីឡាករ សែន រ៉ាដេត ដោយពិន្ទុម្តងរួចមក ក្នុងជំនួបមិត្តភាព កាលពីអំឡុង ខែ តុលា ឆ្នាំ ២០២០កន្លងទៅ។ មុនយកឈ្នះ កីឡាករ សែន រ៉ាដេត ដោយពិន្ទុ ខាំ ខ្លានាង បានយកឈ្នះកីឡាករ សុខ រិទ្ធ ដោយពិន្ទុ នៅសង្វៀនឯកភ្នំ ខេត្ត ខេត្ត បាត់ដំបង៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner