ឯកឧត្តម សក់ សេដ្ឋា កោតសរសើរចំពោះគណៈកម្មាធិការប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានចូលរួមយ៉ាងសកម្មក្នុង និងទទួលបានលទ្ធផលល្អ

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកម្មាធិការប្រឡងប្រណាំងអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ធ្វើឱ្យគណៈកម្មាធិការ អាចរៀបចំនូវរបាយការណ៍សេចក្តីព្រាង នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០បាន។

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរបែបនេះ នៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” នារសៀលថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

សូមរំលឹកផងដែរថា រាជរដ្ឋាភិបាល បានការដាក់ចេញនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលត្រូវបានអនុវត្តចាប់ពីចុងឆ្នាំ២០១០កន្លងមក គឺដើម្បីគាំទ្រដល់វិស័យសន្តិសុខជាតិ ដែលគោលនយោបាយនេះត្រូវបានក្លាយជាចលនាជាតិទទួលបានការគាំទ្រពីជនគ្រប់រូបនៅទូទាំងប្រទេស និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន សហគមន៍ ព្រមទាំងបានធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គមកាន់តែមានភាពល្អប្រសើរជាលំដាប់ ហើយប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្តផងដែរ។

លើសពីនេះទៀត ការរួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានលទ្ធផលកាន់តែត្រចះត្រចង់ថែមទៀតនាឆ្នាំ២០២០កន្លងទៅ ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ ភូមិ-ឃុំមានសុវត្ថិភាព ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ បានប្រមូលផ្ដុំដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់តាមរយៈ ការងារផ្សព្វផ្សាយផែនការ, ការរៀបចំវេទិកាសាធារណៈ, ការកសាងចលនាប្រជាការពារ, ការងារពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល(ឃុំ-សង្កាត់) ជាដើម៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner