កោះតាឃួន សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន

អត្ថបទដោយ៖
AMS OneMinute

ស្ថិត នៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ចំងាយប្រហែល២២ គីឡូម៉ែតពីក្រុងស្ទឹងត្រែងតាមផ្លូវជាតិលេខ ៧ ឆ្លងកាត់តាមស្ពានសេកុង និងអាចទៅតាមផ្លូវជាតិលេខ ៩ ដោយឆ្លងកាត់តាមស្ពានមេគង្គ ប្រហែល ២៥ គីឡូម៉ែត ដោយប្រើមធ្យោបាយ ឡាន ម៉ូតូ និងកាណូត។

មានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគន់។ ឆ្នេរខ្សាច់មានរាងជាថ្នាក់ៗ និងមានដើមជ្រៃតូចៗដុះជាគុម្ពដែលផ្តល់ជាម្លប់អាចបោះតង់ និងរៀបចំកម្មវិធីនានាបាន។

ទឹកទន្លេវិញ មានពណ៌ខៀវស្រងាត់ មានជម្រៅរាក់ៗ ដែលអាចងូតទឹកលេងបានយ៉ាងសប្បាយ មានទឹកហូររិចៗ និងអាចមើលថ្ងៃលិចនៅពេលល្ងាច និងថ្ងៃរះនៅពេលព្រលឹមយ៉ាងស្រស់ស្អាត។

អាចមើលសត្វស្លាបទឹកជាច្រើនប្រភេទ និងមើលពីសកម្មភាពនេសាទរបស់ប្រជាសហគមន៍ និងដំណាំឪឡឹក។

📸 Dyna Piseth

ads banner