ក្រសួង៣គ្រោងនឹងសហការគ្នារៀបចំវេទិកាជាតិអូកូទេសចរណ៍ជាតិលើកទី២នៅខេត្តសៀមរាប

យោងតាមសេចក្ដីជូនដំនឹងរបស់ក្រសួងទេសសចរណ៍ បានឲ្យដឹងថា ក្រក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន, ក្រសួងកសិកម្ម, ក្រុមការងារអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប គ្រោងនឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍ជាតិលើកទី២ ដែលនឹងធ្វើឡើងនាថ្ងៃទី២៧និង២៨ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

ពិធីនោះ គ្រោងនឹងធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ វេទិកានោះ នឹងប្រព្រឹត្តទៅដោយមានការរៀបចំជាកិច្ចពិភាក្សាបច្ចេកទេស ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ មកពីស្ថាប័នសាធារណៈ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដៃគូជាតិ និងអន្តរជាតិ ភាគីពាក់ពន្ធ័នានា ហើយលទ្ធផលនៃការពិភាក្សានោះ នឹងត្រូវបញ្ចូលជាខ្លឹមសារក្នុងសេចក្ដីថ្លែងការណ៍លើកទី២ ស្ដីពីការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

កិច្ចពិភាក្សាបបច្ចេកទេសត្រូវគេគ្រោងនឹងផ្ដោតលើប្រធានបទ៣សំខាន់គឺ ទី១ ការវិវត្តន៍ និងអនាគតនៃវិស័យអេកូទេសសចរណ៍ និងសហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩, ទី២ ភាពជាដៃគូបំពេញគ្នារវាងការអភិវឌ្ឍ និងការអភិរក្ស ក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងទី៣ ការគាំទ្រក្របខណ្ឌគោលនយោបាយជាតិអន្តរវិស័យ និងយន្តការជំរុញការអភិវឌ្ឍសហគមន៍។

ទន្ទឹមនឹងនោះ វេទិកានោះ គ៏មានការរៀបចំជាពិព័រណ៌ខ្នាតតូច ស្ដីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបង្ហាពីផលិតផល និងសមិទ្ធផលសំខាន់ៗពាក់ពន្ធ័នឹងការងារអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។ វេទិការ ក៏មានការរៀបចំដំណើរទស្សនកិច្ចសម្រាប់គណៈប្រតិភូ និងអ្នកចូលរួមវេទិការទៅកាន់តំបន់សហគមន៍សំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប ដូចជា សហគមន៍ទេសចរណ៍កំពង់ភ្លុក, សហគមន៍ទេសចរណ៍ទឹកជប់ខ្នារពោធិ៍, សហគមន៍ទេសចរណ៍ភ្នំគូលែន, សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ, សហគមន៍ទេសចរណ៍រុនតាឯក,និង សហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រីជាដើម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner