ក្រៅតែពីស្ថិរភាពគ្រួសារ ផែនការហិរញ្ញវត្ថុពិតជាសំខាន់ណាស់សម្រាប់ជីវិតរបស់អ្នក

ផែនការហិរញ្ញវត្ថុគឺជាកិច្ចការងារទាំងឡាយណាដែលអាចកំណត់បាននូវគោលដៅនៃជំនួញរបស់ក្រុមហ៊ុន ឬសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។ ក្រៅតែកំណត់បាននូវគោលដៅអនាគតហើយនោះ ផែនការហិរញ្ញវត្ថុក៏មានសរសេររៀបរាប់យ៉ាងលំអិតអំពីដំណើរការសកម្មភាពនីមួយៗនៅក្នុងផែនការលំអិតចាប់រាប់ពីលុយ ធនធាន សំភារៈ ជាពិសេសពេលវេលាដែលបានកំណត់ផងដែរ។

ផែនការហិរញ្ញវត្ថុ និងអាចជួយឲ្យអ្នកកំណត់បាននូវគោលដៅរយៈពេលវែង និងពេលខ្លី ពីរបៀបធ្វើយ៉ាងណាដើម្បីឲ្យអ្នកអាចថ្លឹងថ្លែងក្នុងការសម្រេចឲ្យបានតាមការចង់បាន។ ក្រៅតែពីអាចជួយឲ្យអ្នកមានស្ថិរភាពក្នុងសេដ្ឋកិច្ចគ្រួសារ វាក៏នឹងជួយឲ្យអ្នកអាចសន្សំលុយបានទៀងទាត់ ឬអាចពង្រីកសេដ្ឋកិច្ចរបស់អ្នកផងតាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវទៅលើហិរញ្ញវត្ថុ។

ខាងក្រោមនេះគឺជាមូលហេតុសំខាន់ៗទាំង 9 ដែលអ្នកនឹងអាចដឹងបានថា តើផែនការហិរញ្ញវត្ថុពិតជាចាំបាច់យ៉ាងណាសម្រាប់ជីវិតរបស់អ្នក៖

1.ប្រាក់ចំណូល៖ ការបែងចែកប្រាក់ចំណាយប្រចាំខែ ប្រាក់ចំណូលប្រចាំខែព្រមទាំងប្រាក់សន្សំឱ្យបានច្បាស់លាស់នឹងធ្វើឲ្យអ្នកអាចមើលឃើញពីប្រាក់ចំណូលវិជ្ជមានជាប្រចាំខែ ពីព្រោះថាអ្នកនឹងធ្វើការបែកចែកខ្ទង់ចំណាយ និងខ្ទង់ចំណេញបានត្រឹមត្រូវជាងមុនតាមរយៈផែនការហិរញ្ញវត្ថុ

2.គ្រប់គ្រងលំហូរសាច់ប្រាក់៖ការសិក្សាលំអិតទៅលើសាច់ប្រាក់ជាប្រចាំថ្ងៃនឹងធ្វើឲ្យអ្នកកាន់តែយល់ច្បាស់ថាការរកលុយមិនមែនជារឿងងាយស្រួលនោះទេ ដូចនេះអ្នកចាំបាច់ប្រើប្រាស់ផែនការហិរញ្ញវត្ថុរបស់អ្នកមកគ្រប់គ្រងវាឲ្យមានប្រសិទ្ធភាពជាងមុន

3.ប្រាក់ទុន៖នៅក្រោយពេលដែលអ្នកអាចមានចំណូល និងលំហូសាច់ប្រាក់ដ៏ច្បាស់លាស់នៅក្នុងដៃ នោះអ្នកនឹងអាចបង្កើតចេញជាប្រាក់ទុកដែលវានឹងអាចយកទៅប្រើប្រាស់សម្រាប់បង្កើនលុយវិញបានក្នុងគម្រោងវិនិយោគណាមួយ ឬច្រើន

4.សន្តិសុខផ្នែកសេដ្ឋកិច្ចសម្រាប់គ្រួសារអ្នក៖គឺជារឿងសំខាន់បំផុតនៃការរៀបចំផែនការហិរញ្ញវត្ថុរាប់ចាប់តាំងតែពីលុយសម្រាប់បង់ធានារ៉ាប់រងលុយសម្រាប់កូនរៀនសូត្រព្រមទាំងលុយសម្រាប់ត្រៀមទុកកិច្ចការងារចំបាច់ និងបន្ទាន់ណាមួយ

5.ឧិកាសវិនិយោគ៖ផែនការហិរញ្ញវត្ថុអាចជួយបង្រៀនអ្នកឲ្យចេះមើលពីឱកាសនៃការយកលុយទៅបណ្តាក់ទុកយកលុយមកវិញដោយការជួយកាត់បន្ថយហនិភ័យ និងសមស្របទៅតាមពេលវេលា និងជំនាញរបស់អ្នក

6.គុណភាពជីវិត៖ទោះបីជាមិនអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានភ្លាមក្តី ប៉ុន្តែផែនការហិរញ្ញវត្ថុនឹងជួយឲ្យអ្នកអាចរស់នៅប្រកបដោយភាពគ្រប់គ្រាន់សម្រាប់តម្រូវការចាំបាច់ក្នុងជីវិត ដូចជា លំនៅដ្ឋាន សម្លៀកបំពាក់ និងការទទួលទានអាហារជាដើម

7.យល់ដឹងច្បាស់ពីហិរញ្ញវត្ថុ៖ តើអ្នកមានផែនការអាជីវកម្ម ឬមានអាជីវកម្ម ឬទេ?បើអ្នកមានហើយអ្នកអាចរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនបានល្អនោះអ្នកនឹងយល់កាន់តែច្បាស់ផងដែរអំពីការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់អ្នកដូចគ្នា

8.ទ្រព្យ៖អ្នកអាចបែងចែកកាន់តែច្បាស់អំពីទ្រព្យសម្បត្តិដែលអ្នកកំពុងមានសិទ្ធិកាន់កាប់។ដូចនេះអ្នកប្រាកដជានឹងអាចត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើឲ្យកាន់តែប្រសើរចំពោះទ្រព្យសម្បត្តិទាំងនោះមិនថាជាផ្ទះរថយន្ត ឬគ្រឿងអលង្ការ

9.សន្សំ ៖មនុស្សជាច្រើនយល់ថា ការសន្សំគឺជាសកម្មប្រចាំថ្ងៃដើម្បីអាចទទួលបានលុយក្នុងទំហំធំណាមួយមកវិញ ប៉ុន្តែវាមិនដូច្នេះទេ គ្រប់ការវិនិយោគក៏ត្រូវបានគេចាត់ទុកថាជាការសន្សំប្រាក់ផងដែរនៅក្នុងផែនការហិរញ្ញវត្ថុ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner