​ធនាគារ​ឯកទេស​ ​Wing​ ​និង​ធនាគារ​ឈីហ្វ ​ចាប់ដៃ​គ្នា​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទូទាត់ប្រាក់​ក​ម្ចី​ដល់​ប្រជាជន​កម្ពុជា

​ភ្នំពេញ​៖​ ​ចំណុច​សំខាន់​នៃ​ភាពជា​ដៃគូ​រវាង​ធនាគារ​ឯកទេស​វី​ង​ ​និង​ធនាគារ​ពាណិជ្ជ​ ឈីហ្វ ​គឺជា​ការ​ចែករំលែក​ចក្ខុវិស័យ​រួមគ្នា​មួយ​ ​ក្នុង​ការប្រើប្រាស់​សមត្ថភាព​ផ្នែក​ហិរញ្ញវត្ថុ​រវាង​ធនាគារ​ទាំងពីរ​ ​ដើម្បី​លើក​ក​ម្ពស់​ក​ម្រិ​ត​ជីវភាព​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ ​។​ ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​លោក​ ​ម៉ា​នូ​ ​រ៉ា​ចាន់​ ​អគ្គនាយក​នៃ​ធនាគារ​ឯកទេស​ ​វី​ង​ ​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ភាពជា​ដៃគូ​ថ្មី​មួយ​រវាង​ធនាគារ​ឯកទេស​វី​ង​ (ខេ​ម​បូ​ឌា) ​លី​មី​ត​ធី​ត​ ​ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​និង​ធនាគារ​ពាណិជ្ជ​ ឈីហ្វ (ខេ​ម​បូ​ឌា) ​ម​.​ក​ ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​សង​ប្រាក់​ក​ម្ចី​តាមរយៈ​ភ្នាក់ងារ​វី​ង​ ​ឬ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ ​។​

​លោក​ ​ម៉ា​នូ​ ​រ៉ា​ចាន់​ ​បន្ត​ថា​ ​លោក​​​មាន​អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ​ធនាគារ​ពាណិជ្ជ​ ឈីហ្វ ​ដើម្បី​បន្ត​បេសកកម្ម​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​ ​នូវ​ដំណោះស្រាយ​ដ៏​ងាយស្រួល​ ​។​ ​នេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ ​ក្នុង​ការ​កែ​លម្អ​សេវាកម្ម​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​ដើម្បី​លើក​ក​ម្ពស់​ក​ម្រិ​ត​ជីវភាពរស់នៅ​ក្នុង​សហគមន៍​ ​។​ ​លោក​អគ្គនាយក​បន្ថែម​ថា​ ​វី​ង​ដែល​ជា​ធនាគារ​ឯកទេស​ក្នុង​ការ​ទូទាត់​ ​បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាង​១​២​ឆ្នាំ​មក​ហើយ​ ​ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការ​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​ ​នូវ​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ចល័ត​ ​ប្រកបដោយ​សុវត្ថិភាព​រហ័ស​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​លើក​កំពស់ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ ​។​ ​ការ​ប្តេជ្ញា​ចិត្ត​របស់​វី​ង​ក្នុង​ការ​ផ្តល់​សិទ្ធ​អំណាច​ផ្នែក​បរិ​យា​ប​័ន្ន​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ ​បាន​ធ្វើឲ្យ​ពួកគេ​អាច​មាន​បណ្តាញ​ភ្នាក់ងារ​វី​ង​កាន់តែ​រឹង​មាំ​ ​និង​ការ​អភិវឌ្ឍ​កាន់តែ​ប្រសើរ​ ​នៃ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ ​។​

ជាមួយគ្នា​នេះ​ ​លោក​បណ្ឌិត​ ​សឿង​ ម៉ូ​រ៉ា​រិទ្ធ​ ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ពាណិជ្ជ​ ឈីហ្វ ​បញ្ជាក់​ថា​ ​ភាពជា​ដៃគូ​នេះ​ ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ពាណិជ្ជ​ឈីហ្វ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​ដែល​កំពុង​កើន​ឡើង​ ​ដូច្នេះ​អតិថិជន​អាច​ផ្តោត​លើ​កំណើន​អាជីវកម្ម​របស់​ពួកគេ​ ​។​ ​អតិថិជន​របស់​ធនាគារ​ពាណិជ្ជ​ ឈីហ្វ ​នឹង​រីករាយ​នូវ​ជម្រើស​ថ្មី​ ​ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​បង់​ប្រាក់​ក​ម្ចី​របស់​ពួកគេ​ ​ដោយ​មិន​ចាំបាច់​ទៅដល់​ការិយាល័យ​របស់​ធនាគារ​ពាណិជ្ជ​ឈីហ្វ​នោះ​ទេ​ ​។​ ​ភាពជា​ដៃគូ​នេះ​ ​និង​ផ្តល់​សេរីភាព​ដល់​អតិថិជន​របស់​ធនាគារ​ពាណិជ្ជ​ ឈីហ្វ ​មិនថា​ ​ជា​នៅ​តំបន់​ដាច់ស្រយាល​ប្រទេស​កម្ពុជា​ក៏ដោយ​ ​អាច​សង​ប្រាក់​ក​ម្ចី​តាមរយៈ​ភ្នាក់ងារ​ ​វី​ង​ ​ប្រកបដោយ​ភាព​ងាយស្រួល​ ​រហ័ស​ ​និង​មាន​សុវត្ថិភាព​ ​។​ ​អតិថិជន​ក៏​អាច​សង​ប្រាក់​ក​ម្ចី​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ ​ដ៏​មាន​ភាព​ច្នៃប្រឌិត​ ​ដោយ​គ្រាន់តែ​ចុច​ពីរ​ ​ឬ​បី​ដងលើ​ទូរស័ព្ទ​ដៃ​តែប៉ុណ្ណោះ​ ​។​ ​លើស​ពី​នេះ​ ​អតិថិជន​របស់​ធនាគារ​ពាណិជ្ជ​ ឈីហ្វ ​ក៏​អាច​ផ្ទេរ​ប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ប្រព័ន្ធ​បាគង​ ​ទៅ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​ហិរញ្ញវត្ថុ​របស់​វី​ង​ផង​ដែរ​ ​៕​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner