ទៅដល់សៀមរាប ចង់បានរូបស្អាតៗ​កុំភ្លេចសារមន្ទីរ៤កន្លែងនេះ

អត្ថបទដោយ៖
AMS

ថ្វីត្បិតតែសៀមរាបសម្បូរដោយកន្លែងអស្ចារ្យ និងស្អាតៗជាច្រើន សម្រាប់ទស្សនា​និងផ្តិតយករូបភាពក៏ពិតមែន ប៉ុន្តែវាអាចសាំភ្នែកដោយសារតែទីកន្លែងដដែលៗ។​ តោះ! សម្រាប់អ្នកដែលកំពុងរកកន្លែងថ្មីៗដើម្បីថតរូបស្អាតៗ ក្នុងក្រុងសៀមរាប ​ នេះនែ!មកស្គាល់សារមន្ទីរ៤កន្លែងដែលធានាថាអ្នកនឹងពេញចិត្ត​។

សារមន្ទីរវិមានសុខា និងមូហ្សៀមកាហ្វេ ( Sokha​​ Mansion and Museum Café)
ប្រហែលជាធ្លាប់ឃើញគេផុសរូបច្រើនហើយនៅទីនេះ ជាសារមន្ទីរដែលមានពណ៌លឿងចាំងៗ មើលទៅប្លែកភ្នែកតាំងពីក្លោងទ្វារចូលតែម្តង។ មិនតែប៉ុណ្ណោះអ្នកអាចទស្សនា​ការដាក់តាំងនូវវត្ថុបុរាណជាច្រើនប្រភេទ ដែលរបស់ខ្លះអ្នកប្រហែលជាមិនធ្លាប់បានឃើញពីមុនមកទៀតផង ចំណែកឯប្លង់សម្រាប់ថតរូបក៏មានច្រើនដែរ។


តម្លៃសំបុត្រ ៖ ៤ពាន់រៀល (ភ្ញៀវជាតិ)
ថ្ងៃ និងម៉ោងបើក ៖ រៀងរាល់ថ្ងៃ ម៉ោង៧ព្រឹក-៧យប់
ទីតាំង ៖ ខាងជើងវត្តថ្មី (វត្តក្បាលខ្មោច)

Credit : Light of Angkor Facebook page
Credit : តោះទៅលេងសៀមរាប
Credit : តោះទៅលេងសៀមរាប
Credit : Vimean Sokha FB page

សារមន្ទីរគំនូរស្រ៊ីឌីអាតបកស៍ (ArtBox 3D Art Museum)
ជាសារមន្ទីរដែលមានគំនូរបែប 3D ច្រើនបែប ច្រើនសណ្ឋាន រួមទាំងគំនូរអច្ឆរិយៈវត្ថុទាំង៧របស់ពិភពលោក និងការបញ្ចាំងស្លាយពន្លឺលើជញ្ជាំងដ៏ធំជាងគេ (តាមកាលវិភាគបញ្ចាំង)។ ក្រោយពីបានទស្សនាហើយអ្នកប្រាកដជាពេញចិត្ត ហើយកុំភ្លេចត្រៀមថ្មទូរសព្ទ ឲ្យពេញផង…
តម្លៃសំបុត្រ ៖ ១៦,000រៀល/មនុស្សធំ ៨,០០០រៀល/ក្មេងក្រោម១២ឆ្នាំ ឥតគិតថ្លៃកុមារក្រោម១.១០ម (ភ្ញៀវជាតិ)
ថ្ងៃ និងម៉ោងបើក ៖ រៀងរាល់ថ្ងៃ ម៉ោង៨:៣០ព្រឹក-៥:០០ល្ងាច
ទីតាំង ៖ ផ្លូវក្រវ៉ាត់ក្រុង ភូមិគ្រួស

ធាមខាលើរី (Theam’s Gallery)
បានមកកន្លែងនេះវិញគឺចំណេញ ដោយសារតែជាសារមន្ទីរផង និងជាវិចិត្រសាលសិល្បៈផង។ អ្នកអាចទស្សនាស្នាដៃសិល្បៈគំនូរ សិប្បកម្ម និងហត្ថកម្មជាច្រើន ដែលបានរចនាឡើងយ៉ាងប្រណិត សម្រាប់រំលឹកអនុស្សាវរីយ៍ពីជំនាន់មុន ក៏ដូចជាស្វែងយល់ពីវប្បធម៌ដ៏រុងរឿងរបស់ខ្មែរយើង។ សម្រាប់ប្លង់ថតរូបវិញក៏មានច្រើនសម្រាប់ថតរូប pre-weddingផងដែរ។
តម្លៃសំបុត្រ ៖ ២.៥$/មនុស្សធំ ឥតគិតថ្លៃកុមារក្រោម១២ឆ្នាំ (ភ្ញៀវជាតិ)
ថ្ងៃ និងម៉ោងបើក ៖ រៀងរាល់ថ្ងៃ ម៉ោង៨:០០ព្រឹក-៥:០០ល្ងាច
ទីតាំង ៖ ១០០ម​ ពីសាលាកូស្មូ (ផ្លូវ៣០)

សាលពន្លឺអង្គរ (Light of Angkor)
សាលកញ្ចក់ និងចក្រវាលភ្លើងពណ៌ចម្រុះដ៏ស្រស់ស្អាត និងមានការដាក់បញ្ចាំងទស្សនីយភាពសម័យអង្គរ ដោយប្រើប្រាស់ពន្លឺលើអេក្រង់ទំហំ 720ដឺក្រេ។ ពេលបានមកដល់ទីនេះអ្នកប្រៀបដូចជាបានធ្វើដំណើរត្រឡប់ទៅអតីតកាលរាប់ពាន់ឆ្នាំមុន ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
តម្លៃសំបុត្រ ៖ ៥$/មនុស្សធំ ឥតគិតថ្លៃកុមារក្រោម១ម៉ែត (ភ្ញៀវជាតិ)
ថ្ងៃ និងម៉ោងបើក ៖ រៀងរាល់ថ្ងៃ ម៉ោង៩:០០ព្រឹក-៩:០០យប់
ទីតាំង ៖ ជាប់នឹងកន្រ្តកវិល Angkor Eye (ផ្លូវជាតិលេខ៦)​ ភូមិគ្រួស សង្កាត់ស្វាយដង្គំ

Credit : Beauty Zone

Credit : Beauty Zone
Credit : Light of Angkor Facebook page
Credit : Light of Angkor Facebook page
AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner