​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៩​៨​ករណី​​ ​និង​មាន​អ្នក​ស្លាប់​ម្នាក់​ទៀត នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃអាទិត្យ​ម្សិលមិញ

​ថៃ​៖​ ​អាជ្ញាធរ​ថៃ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​១​៩​៨​នាក់​ ​ក្នុង​នោះ​១​១​៨​នាក់​ជា​ករណី​ឆ្លង​នៅ​ក្នុងស្រុក​ ​ជាហេតុ​នាំ​អោយ​ចំនួន​ឆ្លង​សរុប​កើន​ឡើង​ដល់​១​ម៉ឺន​៣​ពាន់​៥​០​០​នាក់​ ​។​

នៅ​ក្នុង​របាយការណ៍​នៅ​ថ្ងៃ​ដដែល​នេះ​ ​ក៏មាន​អ្នកជំងឺ​ ​Co​v​i​d​-19 ​ម្នាក់​បន្ថែម​ទៀត​ក៏​ស្លាប់​ផង​ដែរ​ ​ដែល​ធ្វើ​អោយ​អ្នក​បាត់បង់ជីវិត​ដោយសារ​ជំងឺឆ្លង​នេះ​កើន​ឡើង​ដល់​៧​៣​នាក់​ ​។​ ​អ្នកនាំពាក្យ​រង​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​របស់​ថៃ​ ​លោក​ ​អា​ពីសា​ម៉ាយ​ ​ស្រី​សាង​សន​ ​បាន​និយាយ​ថា​ ​អ្នក​ស្លាប់​ថ្មី​ជា​ស្ត្រី​វ័យ​៧​៣​ឆ្នាំ​ដែល​បាន​ទាក់ទង​ជិតដិត​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១​៩​ម្នាក់​ ​នៅ​ក្នុង​គ្រួសារ​គាត់​នៅ​ខេត្ត​សា​មុត​ ​សា​ខន​ ​។​

មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​របស់​ថៃ​បាន​បញ្ជាក់​ថា​ ​ខេត្ត​សា​មុត​ ​សា​ខន​ ​មាន​អ្នក​ឆ្លង​ថ្មី​ច្រើនជាង​គេ​គឺ​៧​៦​នាក់​ ​បន្ទាប់មក​ទីក្រុង​បាងកក​មាន​ចំនួន​២​១​នាក់​ ​និង​ខេត្ត​សា​មុត​ ​ប្រា​កា​ន​ ​មាន​ចំនួន​១​២​នាក់​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner