​គូ​វ៉ែត​កំណត់​ចំនួន​អ្នកដំណើរ​ចូល​ប្រទេស​របស់​ខ្លួន​ ​រហូតដល់​៨​០​ភាគរយ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី

​គូ​វ៉ែត​៖​ ​អាជ្ញាធរ​គូ​វ៉ែត​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​សម្រេច​កាត់បន្ថយ​ចំនួន​អ្នកដំណើរ​បរទេស​ ​ដែល​ចូល​មក​ក្នុង​ប្រទេស​របស់​ខ្លួន​រហូត​៨​០​ភាគរយ​ ​ដោយ​នៅ​ត្រឹម​ ​១​ពាន់​នាក់​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ​ ​ក្រោយ​រក​ឃើញ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​។​

អាជ្ញាធរ​គូ​វ៉ែត​កាលពី​ថ្ងៃអង្គារ​ស​ប្តាហ៍​កន្លងទៅ​បាន​រាយការណ៍​ពី​ករណី​ដំបូង​ ​នៃ​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​ ​ដែល​ត្រូវ​បាន​ក្រសួងសុខាភិបាល​គូ​វ៉ែត​និយាយ​ថា​ ​រក​ឃើញ​លើ​ស្ត្រី​ពីរ​នាក់​ ​ដែល​ទើបបាន​វិលត្រឡប់​មកពី​អង់គ្លេស​ ​។​

ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​អាកាសចរណ៍​គូ​វ៉ែត​បញ្ជាក់​ថា​ ​ខ្លួន​នឹង​ប្រតិបត្តិការ​សេវាកម្ម​តិច​ជាង​មុន​នៅចន្លោះ​ថ្ងៃ​ទី​២​៤​ ​ខែ​មករា​ ​ដល់​ថ្ងៃ​ទី​០​៦​ ​ខែកុម្ភៈ​ខាងមុខ​ ​ក្រោយ​មាន​ការណែនាំ​ពី​អាជ្ញាធរ​សុខាភិបាល​ ​និង​បទបញ្ជា​អាកាសចរណ៍​របស់​រដ្ឋ​ ​។​ ​យ៉ាងណាមិញ​ ​អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល​គូ​វ៉ែត​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner