​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r ​គ្រោង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​៤​០​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ

​ស្វីស​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r ​នឹង​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ចំនួន​៤​០​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ​ ​ដោយ​ឈ​រលើ​មូលដ្ឋាន​មិន​ស្វែងរក​ប្រាក់​ចំ​នេ​ញ​ ​តាមរយៈ​កម្មវិធី​ ​Co​v​a​x ​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​និង​ស​ម្ព័ន្ធ​វ៉ាក់សាំង​ ​G​a​v​i​ ​។​

ប្រធាន​ក្រុមហ៊ុន​ ​P​f​i​z​e​r ​លោក​ ​Alb​e​r​t​ B​our​l​a​ ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារ​ព​័ត៌ ​មាន​ថា​ ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរតែ​មាន​សិទ្ធិ​ទទួល​បាន​វ៉ាក់សាំង​ ​ដូចគ្នានឹង​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក​ដែរ​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​យើង​មាន​មោទកភាព​ដែល​មានឱកាស​នេះ​ ​ដើម្បី​ផ្តល់​វ៉ាក់សាំង​ដែល​នឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្មវិធី​ ​Co​v​a​x ​របស់​ ​WHO​ ​ឆ្ពោះទៅ​រកការ​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​ថែទាំ​សុខភាព​ ​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​និង​ប្រជាជន​ងាយ​រងគ្រោះ​ដទៃទៀត​ ​។​

សូម​ជម្រាប​ថា​ ​Co​v​a​x ​ដែល​ជា​កម្មវិធី​ផ្គត់ផ្គង់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​ទូទាំង​ពិភពលោក​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ចែកចាយ​ប្រកបដោយ​សមធម៌​ ​ក្នុង​គោលបំណង​ធានា​ថា​ ​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​ទទួល​បាន​ក​ម្រិ​ត​ដូ​ស​ដូចគ្នា​ ​កំពុង​មាន​សង្ឃឹម​ថា​ ​នឹង​ធ្វើការ​ចែកចាយ​លើកដំបូង​របស់​ខ្លួន​នៅ​ក្នុង​ខែកុម្ភៈ​ខាងមុខនេះ​ ​៕​ ​ប្រភព​៖​ ​Bang​kok ​Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner