ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលកសិដ្ឋានចញ្ចឹមត្រី នៅខេត្តកំពង់ធំ

ម្ចាស់កសិដ្ឋានរបស់លោក អ៊ីវ វណ្ណា ស្ថិតនៅភូមិព្រែកក្រប៉ៅ សង្កាត់ព្រែកក្រប៉ៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអោយដឹងថា បច្ចុប្បន្នកសិដ្ឋានរបស់លោក មានស្រះធំៗទាំងអស់ចំនួន ៨ លើផ្ទៃដី១០ហិកតា ហើយ លោកបានដាក់កូនត្រីចំរុះសរុប ប្រមាណ ១៦ម៉ឺនកូន ។

លោក ក៏បានធ្វើការថ្លែងអំណរគុណ ដល់ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអេអឌីប៊ី ដែលបានយកចិត្តទុកដាក់ខ្ពស់ជួយដល់កសិករ ក៏ដូចជាជួយពង្រឹងដល់វិស័យកសិកម្ម។ ជាក់ស្តែង រូបលោកផ្ទាល់ ក្នុងតំណាក់កាលរីករាលដាលជំងឺឆ្លង កូវិដ ១៩ កសិដ្ឋានរបស់លោកបានជួបនឹងបញ្ហាវិបត្តហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយជិតក្ស័យធនផងដែរ ប៉ុន្តែតាមរយៈកញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួយជីវិតកសិដ្ឋានរបស់លោកអោយរស់ឡើងវិញ។

សូមបញ្ជាក់ដែរថា លោក អ៊ីវ វណ្ណា ជាអតិថិជនរបស់ អេអឌីប៊ី ដែលទទួលបានកម្ចីឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ ០,៤២%ក្នុង១ខែ ដើម្បីយកទៅពង្រីកវិស័យវារីវប្បកម្ម។

លោក កាន់ សាឡន អនុប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំដែលបានអមដំណើរជាមួយនឹងឯកឧត្តម កៅថាច ក្នុងការចុះទៅពិនិត្យមើលការចិញ្ចឹមរបស់កសិករនោះបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ធនាគារអភិវឌ្ឍជនបទនិងកសិកម្ម ដើម្បីលើកស្ទួយវិស័យកសិកម្មនិងបានថ្លែងអំណរគុណចំពោះធនាគារនិងក្រុមផ្សារបន្លែខ្មែរដែលបានរៀបចំកម្មវិធីផ្សព្វផ្សាយព័ត៌មានទីផ្សារបន្លែ  និងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងកសិដ្ឋានចិញ្ចឹមត្រីរបស់លោក អ៊ីវ វណ្ណា លោកប្រធានមន្ទីររូបនេះបានវាយតម្លៃខ្ពស់ និងបង្ហាញពីការគាំទ្រពេញទំហឹងចំពោះការអន្តរាគមន៍ទាន់ពេលវេលារបស់ធនគារអភិវឌ្ឍជនបទនិងកសិកម្ម ក្នុងកាផ្តល់ឥណទាន ដោយអត្រាការប្រាក់ទាបជូនដល់ប្រជកសិករក្នុងខេត្តកំពង់ធំ។

ឯកឧត្តម កៅថាច ក៏បានបញ្ជាក់ក្នុងពេលដែរថា ការផ្តល់ឥណទានក្រោមគម្រោង ដល់លោកអ៊ីវ វណ្ណា ម្ចាស់កសិដ្ឋាន ព្រមទាំងប្រជាកសិករជាច្រើនទៀត ទូទាំងប្រទេសកម្ពុជា គឺជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដល់ប្រជាកសិករ ក្នុងបរិបទកូវីដ១៩នេះ៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner