គណៈរដ្ឋមន្ត្រីថៃ អនុម័តថវិកាជាង៣៩ពាន់លានបាត សម្រាប់ចែកជូនប្រជាជន ដែលរងគ្រោះដោយសារវិបត្តិ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារម្សិលមិញ បានអនុម័តថវិកាចំនួន៣៩.៤២ ពាន់លានបាត ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីថវិកាថ្មីមួយ ដែលរៀបចំឡើង ដើម្បីជួយប្រជាជនចំនួន ១៣.១៤លាននាក់ ដែលជាជនងាយរងគ្រោះបំផុតចំពោះការប៉ះទង្គិចខាងសេដ្ឋកិច្ចពីវិបត្តិ COVID-19 នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។

អនុអ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី រ៉ាឆាដា ដ្នាឌីរិក បានថ្លែងថា ក្រុមមនុស្សបីប្រភេទត្រូវបានចាត់ទុកថា ងាយរងគ្រោះពីផលប៉ះពាល់ខាងសេដ្ឋកិច្ចពីវិបត្តិ COVID-19 គឺកុមារមានអាយុរហូតដល់៦ឆ្នាំ មនុស្សចាស់៩.៦៦លាននាក់ និងជនពិការ២លាននាក់ លោកស្រីថា ជំហានដំបូងក្រុមមនុស្សទាំងនេះ នឹងទទួលបានប្រាក់១ពាន់បាតក្នុងមួយខែសម្រាប់រយៈពេល០៣ខែ រហូតដល់ខែកក្កដាខាងមុខ ។

ប៉ុន្តែទន្ទឹមគ្នានេះ លោកស្រី រ៉ាឆាដា ដ្នាឌីរិក បានបង្ហាញការព្រួយបារម្ភខ្លាំងថា វាមិនអាចទៅរួចទេ ក្នុងការចែកប្រាក់ជូនប្រជាជននៅជំហានដំបូងនៅខែឧសភានេះ ដោយលោកស្រីបញ្ជាក់ថា បើសិនមិនមានការបង់ប្រាក់ក្នុងខែនេះទេ អ្នកដែលមានសិទ្ធិទទួលប្រាក់សុទ្ធនឹងត្រូវទទួលបាន២ពាន់បាតនៅខែក្រោយ និង ១ពាន់បាតទៀតនៅក្នុងខែកក្កដា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner