អង្គភាពកងពលតូចថ្មើជើងលេខ៤១ ក្នុងខេត្តឧត្តរមានជ័យ ទទួលយកនាយទាហាន និងពលទាហានដែលទើបបញ្ចប់វគ្គសិក្សា ក្បួនយុទ្ធសាស្ត្រយោធាជំនាន់ទី៨ នៃវិទ្យាស្ថានកងទ័ពជើងគោក ចូលបំពេញក្របខណ្ឌបម្រើការងារ ដើម្បីរួមគ្នាការពារជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តឧត្តរមានជ័យ៖ ពលទាហានដែលទើបបញ្ចប់វគ្គ បរិញ្ញាបត្រយោធាជំនាន់ទី៨ នៃវិទ្យាស្ថានកងទ័ពជើងគោក ត្រូវបានចាត់បញ្ចូលអោយចូលបំពេញបេសសកម្ម និងបម្រើកិច្ចការងារការពារជាតិ នៅក្នុងអង្គភាពពីរ គឺអង្គភាពវរៈសេនាតូចលេខ៤១៣ និងអង្គភាពវរៈសេនាតូចលេខ៤១៤  ចំណុះអង្គភាពកងពលតូចថ្មើជើងលេខ៤១ នៃយោធភូមិភូមិភាគទី៤ ដែលស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា។

ពិធីទទួលនាយ និងពលទាហានថ្មីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ឧសភាឆ្នាំ២០២០ ក្រោមការបង្ហាញវត្តមានពី មេបញ្ជាការកងពលតូចថ្មើជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម ដែលមានការចូលរួមពីនាយទាហាន និងពលទាហានជាច្រើនរយនាក់។ លោកឧត្តមសេនីយ៍ទោ នាង ឃីម បានមានប្រសាសន៍ស្វាគមន៍ ចំពោះការបង្ហាញវត្តមានរបស់នាយ និងពលទាហាន ដែលទើបបញ្ចប់វគ្គសិក្សា រៀនក្បួនយុទ្ធសាស្ត្រយោធាជំនាន់ទី៨ មកពីវិទ្យាស្ថានកងទ័ពជើងគោកទាំងអស់ ដោយភាពកក់ក្តៅបំផុត។

លោកឧត្តមសេនីយ៍ មានប្រសាសន៍ថា ប្អូនៗគឺជាយុទ្ធជនជំនាន់ក្រោយ ដែលបានឆ្លងកាត់វគ្គសិក្សាយ៉ាងល្អិតល្អន់ នឹងក្លាយជាអ្នកមានសមត្ថភាពបន្តវេន ដឹកនាំលើកិច្ចការងារការពារជាតិដ៏ល្អ នៅក្នុងក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ នាពេលខាងមុខ។ ដូច្នេះហើយ ប្អូនៗត្រូវតែមានឆន្ទៈមុះមុត អង់អាចក្លាហាន និងរឹងមាំ ហើយក៏មិនត្រូវបោះបង់ចោលការសិក្សាឡើយ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ លោកថា នាយទាហានជានខ្ពស់ម្នាក់ ទម្រាំនឹងក្លាយជាប្រធានអង្គភាពដ៏ល្អមួយ គឺត្រូវផ្តើមចេញពីយុទ្ធជនយ៉ាងអង់អាចក្លាហាន នៅក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ត្រូវឆ្លងកាត់វគ្គហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រយោធា ទាំងក្នុង និងក្រៅប្រទេស និងការតស៊ូយ៉ាងប្តូរផ្តាច់ នៅលើសមរភូមិប្រយុទ្ធ ជាច្រើនដំណាក់កាល ស្ទើរតែរាប់មិនអស់។

រីឯនិស្សិតនាយទាហានជំនាន់ថ្មី នៃសម័យតេជោសែន ដឹកនាំនេះ គឺស្ថិតនៅក្នុងបរិបថមួយ ដែលប្រទេសជាតិ មានសុខសន្តិភាព គឺប្អូនៗមានឧិកាសជាច្រើន ក្នុងការទទួលបានភាពជោគជ័យ លើការសិក្សារៀនសូត្រ នូវគ្រប់យុទ្ធវិធីជំនាញ ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងមានស្នាដៃល្អ នៅពេលចេញទៅបម្រើការងារ នៅតាមអង្គភាពនីមួយៗ។

លោកឧត្តមសេនីយ៍ទោ នាង ឃីម បានមានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា បានបញ្ចប់សង្គ្រាមទាំងស្រុង និងមានសុខសន្តិភាព រហូតមកដល់គ្រាបច្ចុប្បន្ននេះ គឺបានមកដោយលំបាក ដោយសារការខិតខំប្រឹងប្រែងរបស់ឥស្សរជនជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ច នៅក្នុងការរៀនវគ្គបណ្តុះបណ្តាល លើក្បួនយុទ្ធសាស្ត្រ យុទ្ធវិធីថ្មើជើង និងសិក្សាលើមុខជំនាញជាច្រើនទៀត លើវិស័យកងទ័ព ដើម្បីពង្រឹងបាននូវធនធានមនុស្ស និងត្រូវយកចំណេះដឹងទាំងនោះ ទៅបម្រើលើវិស័យការពារជាតិ និងប្រជាជន ព្រោះត្បិតប្អូនៗ គឺជានាយទាហានជំនាន់ក្រោយ និងត្រូវដឹកនាំបន្តវេន ពីនាយទាហានចាស់ៗ នៅពេលវេលាខាងមុខ។ លោកឧត្តមសេនីយ៍ បានបន្តក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវចូលរួមទប់ស្កាក់ និងការពារការរីករាលដាលជំងឺឆ្លងកូវីដ (covid-19) ទាំងអស់គ្នា  បើទោះបីជាស្ថានភាពឆ្លងរីករាលដាល នៅក្នុងប្រទេសកម្ពុជា មានសភាពស្ងប់ស្ងាត់បន្តិចក្តី តែយើងក៏មិនត្រូវភ្លេចនោះដែរ ហើយត្រូវរួមគ្នាអនុវត្តអោយបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសុខាភិបាលកម្ពុជា។

នៅរសៀលថ្ងៃ២៦ឧសភា ដដែលនោះ លោកឧត្តមសេនីយ៍ទោ នាង ឃីម បានអញ្ជើញចុះប្រគល់ផ្ទះ ៣ខ្នង និងអណ្តូងទឹកស្អាត១ ដល់គ្រួសារយុទ្ធជន ពលី ពិការ និងគ្រួសារកងទ័ព សម្រាប់ការរស់នៅសមរម្យ និងប្រើបា្រស់ប្រចាំថ្ងៃ មានមូលដ្ឋាននៅភូមិស្រែល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ផ្ទះទាំង៣ខ្នង និងអណ្តូងទឹក១ ដែលត្រូវប្រគល់ជូនយុទ្ធជនពលី ពិការ និងគ្រួសារកងទ័ពនៅក្នុងពេលនោះ គឺជាការចំណាយថវិកាផ្ទាល់ខ្លួនរបស់ លោកឧត្តមសេនីយ៍ទោ នាង ឃីម ដែលនឹត្រូវចំណាយលើការសាងសង់ផ្ទះ និងជីកអណ្តូងទឹក អស់ទឹកប្រាក់ ១៧លាន ៦០ម៉ឺនរៀល។ លោកឧត្តមសេនីយ៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យោធិនពិការ និងនិវត្តន៍ជន តាមរយះការតម្លើងប្រាក់បៀវត្ស ផ្តល់ផ្ទះ និងដីសង្គមកិច្ចជាដើម។ល។

លោកឧត្តមសេនីយ៍ បានផ្តាំផ្ញើដលើគ្រួសារយុទ្ធជន ត្រូវចេះថែរក្សាផ្ទះសម្បែង ក៏ដូចជាអណ្តូងទឹក ដើម្បីប្រើប្រាស់បានយូរអង្វែង ហើយក៏កុំភ្លេចសម្អាតផ្ទះសម្បែង បរិវេណនៅជុំវិញផ្ទះ ត្រូវថែទាំងសុខភាព និងបង្កើនការអនាម័យខ្ពស់ជានិច្ច ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ៕  ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner