បរិមាណ និងគុណភាពនៅសហគមន៍ចិញ្ចឹមកង្កែបសង្កាត់ភ្នៀតនៅថេរ តែកង្កែបកូនពូជទៅជាកង្កែបសាច់

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖  គ្រាន់តែក្នុង២-៣ភូមិក្នុងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ មានកសិករសហគមន៍ចិញ្ចឹមកង្កែបកូនពូជ និងកង្កែបសាច់ចំនួន៤៧គ្រួសារ ហើយមានបរិមាណកង្កែបថេរប្រមាណ៦ម៉ឺនក្បាល ។ ប៉ុន្តែនៅចំពោះមុខនៃផលប៉ះពាល់នេះ  ក៏ដូចជាដើម្បីគាំពារ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ប្រជាកសិករសហគមន៍ខាងលើ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដែលក៏ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានគម្រោងទិញកង្កែបកូនពូជចាប់ពីម៉ឺនក្បាលឡើងទៅដើម្បីយកទៅចិញ្ចឹមនៅកសិដ្ឋានមួយរបស់លោកនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ធ្វើយ៉ាងនេះ ដើម្បីអោយកសិករចិញ្ចឹមកង្កែបទាំងនេះ ទទួលបានផលប្រយោជន៍ពីថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធររដ្ឋាភិបាល ក៏ដូចមន្ត្រីក្រុមការងារចុះជួយ (គណបក្ស)ដែលពួកគេបានជឿជាក់ឮគាំទ្ររហូតមកនោះ ។ លោកផុន គឹមហាន  ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបដ៏ចំណាស់ជាងគេនៅភូមិកំព្រីងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណប្រាប់ពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ថា៖ ដោយសារផលប៉ះពាល់ពីការីករាលដាលនៃមេរោគ និងជម្ងឺកូវីត១៩ បានបង្កអោយបរិមាណ និងគុណភាពនៅសហគមន៍ចិញ្ចឹមកង្កែបសង្កាត់ភ្នៀតនៅថេរ ។

ប៉ុន្តែបានទម្លាយការពិតថា ក្នុងអំឡុងនៃស្ថានភាពនេះ ពូជកូនកង្កែប មិនសូវមានអ្នកណាទិញយកទៅចិញ្ចឹមបន្តទេ។ ហេតុនេះនៅក្នុងកសិដ្ឋាននាបច្ចុប្បន្ននេះ កង្កែបកូនពូជបានធំជាត់ក្លាយទៅជាកង្កែបសាច់ហើយ ។ ចំពោះការចិញ្ចឹមកង្កែបនេះ  កសិករ ក៏ដូចលោក ហួត សាវឺ ចៅសង្កាត់ភ្នៀតបាននិយាយថា៖ ក្នុងសហគមន៍មានកសិករ៤៧គ្រួសារ ជាសមាជិកហើយបាននឹងកំពុងបន្តចិញ្ចឹមកង្កែបកូនពូជ និងកង្កែបសាច់សរុបប្រមាណ៦ម៉ឺនក្បាល ។ ក្នុងនោះបានចិញ្ចឹមកង្កែបពូជខ្មែរ  ថៃនិងយួន ដូចជាពូជរណា  ពូជប៉ារ៉ា ជាដើម ហើយទីផ្សារលក់មាននៅក្នុង និងក្រៅខេត្ត។

ក្នុងនោះ  ក្នុង១កន្លែងៗនៃកសិដ្ឋាន មានចិញ្ចឹមកង្កែបពីជាង១.០០០ក្បាល់ទៅជិត១០.០០០ក្បាល ដោយកង្កែបកូបពូជលក់ដុំបានថ្លែពី២៥០ទៅ៣៥០រៀល/១ក្បាល។ កង្កែបសាច់លក់បាន១០.០០០រៀល/គក្រ (កង្កែបសាច់ធំ សម្រាប់ហូបសាច់មានចំនួន៤ទៅ៦ក្បាល/គក្រ ។និងកង្កែបសាច់តូច យកទៅធ្វើកង្កែបបោប មានចំនួន៥ទៅ៨ក្បាល/គក្រ ។

ខណៈនេះលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកហួត សាវឺ ចៅសង្កាត់ភ្នៀត ក៏ដូចមន្ត្រីជលផលនៃមន្ទីរកសិកម្មខេត្តបានចុះទៅធ្វើការជាមួយកសិករចហើយបានពិនិត្យ ពិគ្រោះពីគម្រោងពង្រឹងសមត្ថភាព ពង្រីកបរិមាណ ក៏ដូចជាឆ្លើយតបនឹងផលប៉ះពាល់ពីឥទ្ធិពលអាក្រក់នៃការរីករាលដាលនៃមេរោគ និងជម្ងឺកូវីត១៩ ព្រមទាំងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុឬឡើងកំដៅផែនដីនារដូវនេះ។

លោក ហ៊ឹល រ៉ាយ៉ា ក៏បង្ហើបអោយដឹងថា ៖ ការចុះពិនិត្យ វាយតម្លៃ និងស្រង់ទិន្នន័យ ហើយមើលជើងកំពង់ទីផ្សារលើកង្កែបនៃសហគមន៍ខាងលើ ក៏ដើម្បីស្រង់ចំនួននិងប្រមូលទិញសម្រាប់ការផ្គត់ផ្គង់កង្កែប កូនពូជតាមការកំម្ម៉ង់យកទៅចិញ្ចឹមនៅកសិដ្ឋានថ្មីមួយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ នាពេលដ៏ខ្លីខាងមុខនេះ ៕ ដោយ:ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner