គ្រឿងសម្ភារហូបចុករួមនឹងថវិកាមួយចំនួន ត្រួវបានប្រគល់ជូនដល់ក្រុមការងារ ស.អ.ក ខេត្តកំពង់ឆ្នាំង ដើម្បីចែកជូនគ្រួសារអតីតយុទ្ធជនកនរីកនរជួបការលំបាក់

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ គ្រឿងសម្ភារហូបចុករួមនឹងថវិកាមួយចំនួនត្រូវបានប្រគល់ជូនដល់ក្រុមការងារ ស.អ.ក ខេត្តកំពង់ឆ្នាំង ធ្វើការចែកជូនដោយផ្ទាល់ដៃដល់ក្រុមគ្រួសារអតីតយុទ្ធជន ក្រីក្រជួបការលំបាក់១៦០ គ្រួសារ នៅតាមបណ្តា ក្រុង ស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំង ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០ ២០នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព អភិបាលរងខេត្តលោក ស្រ៊ន សំឬទ្ទី និងជាតំណាងដ៏ខ្ពង់ខ្ពស់ អភិបាល គណៈអភិបាលខេត្ត លោក ឈូ ចន្ទ័ឌឿន មេបញ្ជាការបនរតិបត្តការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោ ធនធឿន ក្នុងនោះមានការអញ្ជើញចូល
រួមមន្ទីរស្ថាបន័ជុំវិញខេត្ត និងកម្លាំងប្រដាប់អាវុធទាំងបីចូលរួមផងដែរ ។

គ្រឿងសម្ភារៈដែលបាននាំយកមកប្រគល់ជូនក្រុមការងារ ស.អ.ក ខេត្តកំពង់ឆ្នាំងរួមមាន៖ ១, អង្ករចំនួន ១៦០ បេ   ២,មីម៉ាៗចំនួន១៦០ កេះតូច  ៣,ទឹកស៊ុអ៊ុវចំនួន១៦០យួរ  ៤,ទឹកត្រី ចំនួន ១៦០ យួរ ៥,ថវិកាក្នុង១ៗទទួល ៣០.០០០រៀល ៦,ទឹកសុទ្ធចំនួន ១៦០ យួរ  ។ អភិបាលរងខេត្តកំពង់ឆ្នាំលោក ស្រ៊ន សំឬទ្ធី តំណាងដ៏ខ្ពង់ខ្ពស់អភិបាលខេត្ត បានអោយដឹងថាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែន បានយកចិត្តទុកដាក់ជានិច្ចចំពោះគ្រួសារអតីតយុទ្ធជនទាំងជីវភាពរសមានសម្ភារហូបចុក និងលំនៅឋានខណៈដែលសម្តេចមិនបាបទុកអោយបងប្អូនរសនៅលំបាក់នោះឡើយបើទោះជាក្នុងកាលះទេសះណាក៏ដោយ លោកនៅជាមួយបងប្អូនអតីតយុទ្ធជនជានិច្ច។ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថាជានិច្ចជាកាលក្រុមជនអគតិមួយចំនួនតែងតែចិញ្ចឹមចិត្តបំផ្លាញរាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីកាបោះឆ្នោតដោយឆន្ទៈរបស់រាស្ត្រ ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងជាប្រធានអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ធនធឿន បានអោយដឹងថាអំណោយជាគ្រឿងសម្ភារហូបចុកថវិកាគឺបានមកពីការរៃអង្គាស់គ្នា ពីអតិថិជនគណៈកម្មការសាមាគមន៍អតីតៈយុទ្ធជនរួម នឹងសប្បុរសជននៅក្នុងខេត្តផងដែរ។

នៅក្នុងពិធីនេះផងដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធនធឿន បានធ្វើការផ្តាំផ្ញើរដល់ក្រុមការងារទាំងអស់នៅតាមបណ្តា ក្រុង ស្រុក ទាំង៨ក្នុងខេត្តត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ និងចុះធ្វើការចែកជូនអោយបានផ្ទាល់ដៃដល់ក្រុមគ្រួសារអតីតយុទ្ធជន អោយបាន
ទាន់ពេលវេលាផងដែរ៕ ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner