ចម្ការសួនផ្កាចម្រះព័ណ៌មួយកន្លែង នៅខេត្តបាត់ដំបង បានទាក់ទាញដល់ភ្ញៀវទេសចរមកពីគ្រប់បណ្តាខេត្តនានាឲ្យមកទស្សនា និងកម្សាន្តលេងនៅទីនោះ

សួនផ្កាមួយកន្លែង បានក្លាយជាទីរមណីយដ្ឋាន និងជាសួនផ្កាកំសាន្តលេងដ៏ទាក់ទាញ របស់ភ្ញៀវទេសចរមកពីគ្រប់មជ្ឈដ្ឋាន ទាំងនៅក្នុងខេត្ត និងក្រៅខេត្ត។ សួនផ្កាតំណក់ទឹកភ្លៀង ដែលភ្ញៀវទៅកំសាន្តលេងនៅទីកន្លែងនោះ ស្ថិតនៅក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង។

ប្អូន មៀច កុងហ៊ុយ ជាម្ចាស់ចំការខាងលើបានឲ្យដឹងថា៖នៅថ្ងៃទី១០ខែកុម្ភៈ២០២១ឆាប់ៗ និងនៅមុនថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ខ្លួននិងបើកឲ្យភ្ញៀវចូលទៅទស្សនានិងកំសាន្តលេងក្នុងសួនផ្ការបស់ខ្លួនជាថ្មីឡើងវិញ។បន្ទាប់ពីបិទមួយរយៈរង់ចាំផ្កាថ្មីមួយបែបទៀតរីកពេញសួន។ការបើកឲ្យចូលលេងនេះ អាចរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរយើងតែម្តង។ប្អូនម្ចាស់ចម្ការសួនផ្កាមួយនេះក៏បានរំពឹងទុកថា៖ទម្រាំតែដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ “សួនផ្កា” របស់ខ្លួននិងកាន់តែមានផ្កាផ្សេងៗរីកស្គុះស្គាយចំរុះពណ៌ កាន់តែច្រើនបន្ថែមទៀត។ហើយនៅពេលនោះបងប្អូនទាំងទីជិតឆ្ងាយអាចមកកម្សាន្តលេង និងអាចថតផ្តិតយករូបភាព ជាមួយនិងសួនផ្កាចម្រុះពណ៌នៅទីនេះកាន់តែស្រ
ស់ស្អាត ដ៏គួរឲ្យទាក់ទាញពេញចិត្តទៀតផង។

នៅលើផ្ទៃដីចម្ការដែលមានទំហំប្រមាណ ០១ហិកតានេះប្អូនប្រុស មៀច កុងហ៊ុយ បានរៀបរាប់ទៀតថាសួនផ្កាមួយនេះ មិនមែនជាក្តីបំណងរបស់ខ្លួននោះទេ?។តែដោយសារជួបនូវវិបត្តិកូវីដ-19បានធ្វើឲ្យខ្លួនផ្លាស់ប្តូរអាជីពពីអ្នកតុបតែងដេគ័រផ្ទះក្នុងពិធីបុណ្យ និងអាពាហ៍ពិពាហ៍ចាប់យកអាជីពសាកល្បងមួយនេះដើម្បីដាំផ្កាសម្រាប់តុបតែងផ្ទះខ្លួនឯងវិញ។គឺដោយសារតែមូលហេតុការនាំចូលផ្កាពីប្រទេសជិតខាងជួបការលំបាកក្នុងការកុម្ម៉ង់ និងពីតំរូវការជាក់ស្តែងរបស់ខ្លួន។ ដោយសារតែការព្យាយាមបានធ្វើឲ្យប្អូនទទួលបានភាពជោគជ័យ ក្នុងការដាំសួនផ្កាចម្រុះមួយនេះ។ហើយអ្វីដែលទទួលបានការគាំទ្រនិងពេញនិយមរបស់ភ្ញៀវ ទាំងនៅក្នុងខេត្តនិងក្រៅខេត្ត ក្នុងអំឡុងនៃថ្ងៃបុណ្យចូលឆ្នាំ និងឆ្លងឆ្នាំសកល២០២១កន្លងទៅថ្មីៗនេះ។ បងប្អូនជាភ្ញៀវដែលបានមកលេងទីនេះ គាត់មានការពេញចិត្ត នូវសួនផ្កាដំណក់ទឹកភ្លៀង ដែលបានរីកស្គុះស្គាយពេញក្នុងសួន ធ្វើឲ្យពួកគាតជាប់ចិត្តនិងផ្កានៅទីនេះ។

បើទោះបីជាមានការគាំទ្រនិងមានភ្ញៀវទស្សនាច្រើនក៏ពិតមែន តែចំណូលដែលបានពីភ្ញៀវចូលទស្សនា មិនបានឆ្លើយតបនិងការរៀបចំរបស់ខ្លួនទេដោយសារតែហេតុផលម្យ៉ាង គឺបងប្អូនដែលមកកម្សាន្តលេងនៅក្នុងសួន បានកាច់ផ្កាលេង និងជាន់ដើមផ្កាក្នុងសួនខូចខាតនិងបាត់បង់សោភ័ណភាពស្រស់បំព្រងរបស់សួននិងបម្រើភ្ញៀវមកកម្សាន្តតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ប្អូន មៀច កុងហ៊ុយ ជាម្ចាស់ចម្ការ បានបន្ថែមថា៖ ចំណូលពីសួនផ្កានេះក្នុងមួយថ្ងៃមិនគ្រប់ការថែទាំនិងស្រោចទឹកផ្កានៅទីនេះនោះទេ គឺលោកបានចំណូលច្រើនតែថ្ងៃឆ្លងឆ្នាំសកល ពី១ទៅ២ថ្ងៃ ដំបូងតែប៉ុណ្ណោះ។

ប្អូនម្ចាស់ចម្ការ ដែលគេពេញនិយមក្នុងការចូលទៅថតលេង និងថតរូបអាពាហ៍ពិពាហ៍ផងនោះក៏បានឲ្យដឹងបន្ថែមថា៖បើទោះបីផ្កាដំណក់ទឹកភ្លៀ
ងពណ៌សបានរុះរោយអស់ហើយក្តី តែសំរាប់ថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ សួនផ្ការបស់ប្អូនបាននិងកំពុងតែរីកបង្អួតខ្លួនជំនួសផ្កាដំណក់ទឹកភ្លៀងពណ៌ស ដោយផ្កាដែលកំពុងរីកស្គុះស្គាយបង្អួតបងប្អូនដែលមានបំណង់ចង់មកលេងទីនេះនិងបានឃើញ “ផ្កាម៉ាកាឡេត ពណ៌ស្វាយ” ដ៏ស្រស់ស្អាត
និងបានថតលេងទៅតាមចំណង់ចំណូលចិត្ត នៅពេលដែលបានចូលទៅទស្សនាទីនោះ ជាក់ជាមិនខានឡើយ។ ប្អូនម្ចាស់ចម្ការ ក៏បានលើកដៃអង្វរនិងសំណូមពរដល់ភ្ញៀវដែលចូលមកកំសាន្តក្នុងសួនផ្កា សូមជួយថែរក្សានិងកុំកាច់ផ្កាក្នុងសួន ដែលទុកសម្រាប់បម្រើដល់ការកំសាន្តក្នុងសួន និងធ្វើឲ្យខូចសណ្តាប់ធ្នាប់ប៉ះពាល់ដល់អារម្មណ៍ភ្ញៀវដែលកំពុងកំសាន្តលេងនិងចូលរួមគោរពនូវបម្រាមមួយចំនួន ដែលម្ចាស់សួនបានកំណត់និងចូលរួមថែរក្សានូវភាពស្រស់ស្អាតផ្កាក្នុងសួនឲ្យបានស្អាត ដើម្បីជាការទាក់ទាញ និងការកំសាន្តលេង របស់
ភ្ញៀវទាំងអស់ នៅទីនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner