​សភា​រុស្ស៊ី​សម្រេច​អនុម័ត​លើសេចក្តីព្រាងច្បាប់របស់លោក ពូទីន ក្នុង​ការ​បន្ត​សុពលភាព​សន្ធិសញ្ញា​ ​NEW​ ​START​ ​ជាមួយ​អាមេរិក​រយៈពេល​០​៥​ឆ្នាំ​ទៀត (Video)

រុស្ស៊ី​៖​ ​នៅ​ក្នុង​សម័យប្រជុំពេញអង្គ​ ​នៅ​ថ្ងៃពុធ​នេះ​ ​សភា​ឌូ​ម៉ា​ ​ឬ​សភា​ជាន់​ទាប​ ​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​របស់​ប្រធានាធិបតី​រុស្ស៊ី ​លោក​ វ៉្លា​ឌី​មៀ ​ពូ​ទី​ន​ ​ដែល​បាន​ដាក់​កាលពី​ថ្ងៃអង្គារ​ ​ក្នុង​ការ​បន្ត​សុពលភាព​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​ ​NEW​ ​START​ ​សម្រាប់​រយៈពេល​០​៥​ឆ្នាំ​ទៀត​ ​។​

ជាមួយគ្នា​នេះ​ ​ប្រធាន​រដ្ឋ​ឌូ​ម៉ា​ ​លោក​ ​វី​យ៉ា​ច​ឆេ​ស្លេវ​ ​វ៉ូ​ឡូ​ឌី​ន​ ​បញ្ជាក់​ថា​ ​សន្ធិសញ្ញា​ ​NEW​ ​START​ ​ដែល​ប្រទេស​ទាំងពីរ​សម្រេច​បាន​ជាមួយគ្នា​ ​មិន​អាច​ត្រូវ​បាន​គេ​មើល​រំលង​ទេ​ ថ្បិ​ត​ថា​ ​វា​មាន​សារៈសំខាន់​សម្រាប់​ពិភពលោក​ទាំងមូល​ ​។​ ​សន្ធិសញ្ញា​ ​New​ ​START​ ​គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២​០​១​០​រវាង​រុស្ស៊ី-​អាមេរិក​ ​ហើយនឹង​ត្រូវ​ចប់​សុពលភាព​នៅដើម​ឆ្នាំ​២​០​២​១​នេះ​ ​។​

សន្ធិសញ្ញា​នេះ​ទៀតសោត​ ​មាន​គោលដៅ​គ្រប់គ្រង​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​និង​កាត់បន្ថយ​វា​បន្តិចម្តងៗ​ ​ស្របតាម​សន្ធិសញ្ញា​មិន​រីក​សាយភាយ​អាវុធ​នុយ​ក្លេអ៊ែ​រ​ឆ្នាំ​១​៩​៦​៨​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner