ក្រុមប្រឆាំងនឹងលោក ចូ បៃដិន ត្រៀមបង្កអំពើហិង្សា

សហរដ្ឋអាមេរិក៖ ក្រសួងសន្តិសុខរបស់អាមេរិកប្រកាស ឲ្យប្រជាពោលរដ្ឋមានការប្រុងប្រយ័ត្នពីអំពើភេរវកម្មទូទាំងសហរដ្ឋកាលពីថ្ងៃពុធ ទី២៧ មករា ព្រោះអាចមានគ្រោះថ្នាក់ពីក្រុមជ្រុលនិយមដែលប្រឆាំងនឹងលោក ចូ បៃដិន ក្នុងឋានៈជាប្រធានាធិបតី។ ជាពិសេសនៅក្នុងអំឡុងពេលនៃការចាប់ផ្តើមនីតិវិធីនៃការដកហូតមុខតំណែងអតីតប្រធានាធិបតី ដូ ណាល់ត្រាំ នៅក្នុងពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។

សេចក្តីប្រកាសនេះធ្វើឡើង២ថ្ងៃក្រោយពីប៉ង់តាហ្គោន បានថ្លែងអះអាងថា កងកម្លាំងការពារមាតុភូមិជាច្រើនពាន់នាក់ដែលត្រូវបញ្ជូនឲ្យទៅប្រចាំការក្នុងទីក្រុងវ៉ាស៊ីងតោន សម្រាប់ពិធីស្បថចូលកកាន់តំណែងរបស់លោក ចូ បៃដិន ត្រូវបន្តប្រចាំការរហូតដល់ខែមីនា ដោយសារមានព័ត៌មានពី FBI ជូនដំណឹងថាអាចមានអំពើប្រទូស្តរាយជាច្រើនអាចកើតឡើង។

សភាពការណ៍បែបនេះជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកបានប្រកាសឲ្យមានការប្រុងប្រយ័ត្នបណ្តាលមកពីពួកជ្រុលនិយមបង្កឡើងក្នុងផ្ទៃក្នុងរបស់សហរដ្ឋខ្លួនឯង។ សកម្មភាពនេះកើតមានឡើងបន្ទាប់ពីថ្ងៃទី២៦ មករាដែលខាងក្រសួងយុត្តិធម៌បានបង្ហាញឲ្យដឹងថា គេបានចាប់ពិរុទ្ធជនបន្ថែមជាង១៥០នាក់ដែលមានការពាក់ព័ន្ធ និងការបង្កចលាចលក្នុងរដ្ឋសភា ហើយមានមនុស្សរាប់រយនាក់ទៀតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

មានសេចក្តីរាយការណ៍ថា FBI នៅតែតាមប្រមាញ់បុគ្គលដែលលបដាក់គ្រាប់បែក២គ្រាប់ក្បែររដ្ឋសភាកាលពីថ្ងៃទី៦ មករា កន្លងមកដោយប្រកាសផ្តល់រង្វាន់ដល់អ្នកផ្តល់តំរុយចំនួនប្រាក់៧ម៉ឺនប្រាំពាន់ដុល្លាសហរដ្ឋអាមេរិក៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner