អាមេរិកប្រឈមនឹងហានិភ័យខ្ពស់នៃអំពើហិង្សាពីក្រុមជ្រុលនិយមមួយចំនួន

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២១ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានព្រមានពីអំពើភេរវកម្មបង្កដោុយក្រុមជ្រុលនិយមប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។

អំពើភេរវកម្មទាំងនេះ ត្រូវបានរុញច្រានដោយការមិនពេញចិត្តនឹងលទ្ធផលបោះឆ្នោត ពីសំណាក់ក្រុមអ្នកគាំទ្រ Trump។

ក្រុមជ្រុលនិយមអាចធ្វើការវាយប្រហារទៅលើមន្រ្តីជាប់ឆ្នោត និងអគាររដ្ឋាភិបាលបានគ្រប់ពេល។

ថ្មីៗនេះ ការស្បថចូលកាន់តំណែងរបស់ ចូ បៃដិន ត្រូវបានយាមកាមដោយកងកម្លាំងជាង ២០.០០០នាក់ ខណៈកងកម្លាំងសន្ដិសុខប្រមាណ ៥.០០០នាក់នឹងឈរជើងបម្រុងនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងពេលដែលលោក ត្រាំ ប្រឈមនឹងការបោះឆ្នោតទម្លាក់តំណែងពីសភាអាមេរិកជាលើកទី២ ពីបទញុះញង់ឱ្យមានការបះបោរ។

ប្រភព៖ Reuter

ads banner