ការស្ទាបស្ទង់មតិសាធារណៈជនចង់ឲ្យប្រទេសថៃបើកព្រំដែនឡើងវិញ

បរទេស៖ យោងតាមការប្រកាសរបស់អជ្ញាធរក្រុមប្រឹក្សាជាតិទទួលបន្ទុកកិច្ចការងារទេសចរណ៍របស់ថៃឬ TCT នៅសប្តាហ៍នេះបានធ្វើបញ្ជាក់ថាការស្ទាបស្ទង់មួយរបស់ខ្លួនរកឃើញថាពលរដ្ឋក្នុងស្រុកព្រមទាំងក្រុមប្រតិបត្តិករទេសចរណ៍ក្នុងស្រុកគឺមានបំណងចង់ឲ្យរដ្ឋាភិបាលបើកច្រកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញដោយមានការដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល 14 ថ្ងៃគឺជាកាតព្វកិច្ចផង។

ប្រធាន TCT លោក Chamnan Srisawat បាននិយាយថា ការស្ទាបស្ទង់ដែលធ្វើឡើងដោយ TCT ផ្ទាល់មើលឃើញថាពលរដ្ឋក្នុងស្រុកប្រមាណជា 60 ភាគរយ និងប្រតិបត្តិករទេសចរណ៍ប្រមាណជា 50 ភាគបានព្រមព្រៀងទៅលើផែនការមួយនេះប៉ុន្តែការធ្វើចត្តាឡីស័ក 14 ថ្ងៃគឺនៅតែជារឿងដែលសំខាន់បំផុតមិនអាចខ្វះបានឡើយ។

ដោយឡែកប្រតិបត្តិករទេសចរណ៍ប្រមាណជា 53 ភាគរយទៀតបានយល់ព្រមក្នុងការស្វាគមន៍ភ្ញៀវទេសចរឯករាជ្យមកពីបណ្តាប្រទេសដែលមានហានិភ័យទាបផងដែរដោយរំពឹងទុកថាពួកគេគួរតែត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កត្រឹមតែ 10 ទៅ 14 ថ្ងៃប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក្តីប្រតិបត្តិករទេសចរណ៍ចង់ឲ្យពួកគេទិញយកកញ្ចប់ទេសចរណ៍ VIP ដែលនឹងធ្វើដំណើរស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងយកជិតទុកដាក់បានត្រឹមតែរយៈពេល 7 ទៅ 10 ថ្ងៃប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាការស្ទាបស្ទង់របស់ TCT បានធ្វើឡើងតាំងតែពីថ្ងៃទី11 ខែវិច្ឆិកាដល់ថ្ងៃទី 10 ខែធ្នូទៅលើប្រតិបត្តិករទេសចរណ៍ថៃប្រមាណជា 785 កន្លែង និងទៅលើពលរដ្ឋថៃចំនួន 1,444 នាក់។

ក្នុងគ្រាដែលបុណ្យសាសនាជាច្រើននឹងឈានចូលមកដល់នាពេលខាងមុខដូចជាចូលឆ្នាំចិននៅថ្ងៃទី 12 ខែកុម្ភៈ និងបុណ្យឈប់សម្រាកផ្សេងទៀតដូចជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ព្រមទាំងមាឃបូជាផងដែលសុទ្ធតែជាបុណ្យដែលថៃធ្លាប់ទទួលបានភ្ញៀវទេសចរណ៍ធ្វើដំណើរកំសាន្តខ្លាំងជារៀងរាល់ឆ្នាំនោះព្រឹត្តិការណ៍ទាំងនេះត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះទេសចរដល់ទៅ 61 ភាគរយនៅក្នុងឆ្នាំនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner