កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងស្រវឹង គ្រឿងញៀន និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍

ភ្នំពេញ ៖ នៅវេលាម៉ោង ២០ ៖ ០០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង នៅត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្កា ទប់ស្កាត់បទល្មើស និងថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងសមាសភាពចូលរួម សរុប ៥០នាក់ រួមមាន៖

  • កម្លាំងអធិការខណ្ឌចំនួន ២៥ នាក់
  • កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ១០ នាក់
  • កម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ-សង្កាត់ ចំនួន ១៥ នាក់ ។

ជាលទ្ធផលក្នុងការត្រួតពិនិត្យរួមមាន ៖

  • បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៨២ គ្រឿង ។
  • ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១១៩ គ្រឿង ។
  • រថយន្ត ដែល ត្រូវ បកកញ្ចក់ខ្មៅ គ្មាន។
  • ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ គ្មាន ។
  • អាវុធជាតិផ្ទុះឆ្លងកាត់ ១ដើម ម៉ាក K59 មាន ៧គ្រាប់ ម្ចាស់ឈ្មោះ ទូច សុវណ្ណដា មុខងារ អង្គរក្ស អង្គភាពបញ្ជាការដ្ឋានអង្គរក្ស ។
  • សារធាតុញៀនឆ្លងកាត់ គ្មាន ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យខាងលេី គឺបានបញ្ចប់នៅម៉ោង ២១:០០ នាថ្ងៃខែឆ្នាំដដែល ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner