បុរសម្នាក់ត្រូវរថយន្តម៉ាក MG បុកស្លាប់ក្នុងថ្លុកឈាមលេីផ្លូវព្រៃស

ភ្នំពេញ ៖ បុរសម្នាក់ជាជាងជួសជុលរថយន្ត ខណៈកំពុងជិះម៉ូតូតាមផ្លូវក៏ត្រូវបានរថយន្តម៉ាកMGមួយគ្រឿងបើកបរក្នុងល្បឿនលឿនមកបុកពេញទំហឹងបណ្ដាលឲ្យបោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេហ្គោលដិនថោន តាមបណ្តោយផ្លូវព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ថៃ ភេទប្រុស អាយុជាង២០ឆ្នាំ បុករបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើត នៅឯខេត្តត្បូងឃ្មុំ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃេីញបុរសម្នាក់បើករថយន្តម៉ាក MG មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-1749 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃស ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-2773ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះភាគីខាងម៉ូតូប៉េីងជិត៣០ម៉ែត្របែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ។ ចំណែកម៉ូតូរងគ្រោះមើលលែងចង់ស្គាល់។ ភ្លាមនោះតៃកុងរថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដេីម្បីធ្វើការសួរនាំ និងប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍តាមក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមច្បាប់។ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner