រថយន្តPORSCHE បុកជាមួយរថយន្ត Prius រួមនឹងបង្គោលភ្លេីងថ្មនៅផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តម៉ាក PORSCHE មួយគ្រឿងបានបុកគ្នាជាមួយរថយន្តម៉ាក Toyota Prius ត្រង់ចំណុចផ្លូវបែកជាបួនរួមនឹងបង្គោលភ្លេីងក្បែរនោះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង ៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៦៦ កែងផ្លូវ៣៣៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក PORSCHE មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-5005ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបែកជាបួនបានជ្រុលទៅបុកជាមួយរថយន្ត Toyota Prius មួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AX-0124ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៣៥ទិសដៅពីកើតទៅលិច ចំពីចំហៀងរថយន្ត Prius ផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្ត Priusវិលជិតមួយជុំ រីឯរថយន្តម៉ាក PORSCHE បានបុកនិងបង្គោលភ្លើងថ្មពេញទំហឹងទៀតធ្វើឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner