អគ្គិភ័យឆាបឆេះឃ្លាំងទំនិញ និងផ្ទះប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកង រងការខូចខាតទាំងស្រុង

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងទំនិញ និងផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់អ្នករស់នៅជិតខាងព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ម្ចាស់ឃ្លាំង និងម្ចាស់ផ្ទះសងខាងដែលរងគ្រោះនៃគ្រោះអគ្គិភ័យខាងលេី នេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងឃ្លាំងខាងលេីមានផ្ទុកដោយក្រណាត់ ជ័រ ដែក ធុងហ្គាស និងសម្ភារៈផ្សេងៗគ្នាជាច្រេីន ។ ខណៈមុនពេលកេីតហេតុនោះគេសង្គេតឃេីញផ្សែងហុយចេញពីក្នុងឃ្លាំងមិនដឹងមូលហេតុអ្វីនោះទេ ភ្លាមៗស្រាប់តែកេីតមានអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋដែលរស់នៅក្បែរក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាំងមន្ត្រីជំនាញបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះ ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។

ក្នុងរង្វង់ប្រតិបត្តិការណ៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ខាងលេី នេះ គឺអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌបឹងកេងកង ជាច្រេីននាក់ បានសហការជាសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ ជាច្រេីនអង្គភាព ដែលចុះមកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញ៉ាប់ដៃញ៉ាប់ជេីង អស់ពីកម្លាំងកាយចិត្ត ។

បេីគិតត្រឹមម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃដដែល អគ្គិភ័យខាងលេីនៅមិនទាន់រលត់ទៅវិញទាំងស្រុងនោះទេ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ(ទឹក)ជាច្រេីន គ្រឿង ។ ចំពោះមូលហេតុ ក៏មិនទាន់បញ្ចាក់បានច្បាស់នៅឡេីយទេ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ។ រីឯមនុស្សក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner