អាហារូបករណ៍សិក្សានៅអូស្រ្តាលី Australia Award សម្រាប់ឆ្នាំសិក្សា 2022-2023 ចាប់បើកទទួលពាក្យហើយ

អត្ថបទដោយ៖
AMS

អាហារូបករណ៍៖ កម្មវិធីអាហារូបករណ៍ប្រទេសអូស្រ្តាលី Australia Awards Scholarships សម្រាប់ការសិក្សាថ្នាក់បណ្ឌិត ចាប់ផ្ដើមបើកទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2021។

អត្ថប្រយោជន៍ដែលបេក្ខជនទទួលបាន អាហារូបករណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្លៃសិក្សាពេញលេញ
ថ្លៃធ្វើដំណើរត្រឡប់មកវិញតាមផ្លូវអាកាសប្រាក់ឧបត្ថម្ភស្នាក់នៅ សៀវភៅសិក្សា សម្ភារៈសិក្សា និង
ប្រាក់ឧបត្ថម្ភដល់ការរស់នៅ។

លក្ខខណ្ឌទទួលបានអាហារូបករណ៍ បេក្ខជននឹងត្រូវចុះកិច្ចសន្យាជាមួយសហព័ន្ធអូស្រ្តាលីដែលប្រកាសថាខ្លួននឹងគោរពតាមលក្ខខណ្ឌអាហារូបករណ៍។ និស្សិតដែលទទួលបានអាហារូបករណ៍នឹងតម្រូវឱ្យចាកចេញពីប្រទេសអូស្ត្រាលី ឬត្រឡប់មកប្រទេសកំណើតខ្លួនវិញ យ៉ាងតិចពីរឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សា។

សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ Australia Award ជាអាហារូបករណ៍ដែលគ្រប់គ្រងដោយនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី។ គោលបំណងអាហារូបករណ៍នេះ បង្កើតឡើងចូលរួមចំណែកជួយអភិវឌ្ឍធនធានមនុស្សនៅបណ្តាប្រទេសជាដៃគូរស្របតាមកិច្ចព្រមព្រៀងទ្វេភាគីនិងក្នុងតំបន់។

អាហារូបករណ៍ប្រទេសអូស្ត្រាលីនេះ ផ្តល់ឱកាសដល់ប្រជាជន និងនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសបណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីអនុវត្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ក្រោយឧត្តមសិក្សា ពេញម៉ោងនៅសាកលវិទ្យាល័យអូស្រ្តាលី ក៏ដូចជាស្ថាប័នបច្ចេកទេសនិងអប់រំបន្ថែម (TAFE) ។

ឱកាសសិក្សានិងស្រាវជ្រាវ ដែលផ្តល់ដោយអាហារូបករណ៍អូស្រ្តាលី ផ្តល់ការអភិវឌ្ឍជំនាញនិងចំណេះដឹងរបស់បុគ្គលដើម្បីជំរុញការផ្លាស់ប្តូរនិងចូលរួមចំណែកក្នុងការអភិវឌ្ឍនៅក្នុងប្រទេសរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើ សូមចូលទៅកាន់គេហទំព័រផ្លូវការ https://www.dfat.gov.au/people-to-people/australia-awards/Pages/australia-awards-scholarships

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner