វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេស នៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៥លាននាក់ ក្នុងនោះស្លាប់ជាង៣៤ម៉ឺននាក់ និងជាសះស្បើយជាង២.៣លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៤៩ម៉ឺន៧ពាន់៩៩៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៤ម៉ឺន៦ពាន់៦៨៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន៣០ម៉ឺន១ពាន់៩៩០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។

បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៨ម៉ឺន៦ពាន់៤៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៩ពាន់៣០០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៥ម៉ឺន១ពាន់៧០២នាក់ ។

២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣៦ម៉ឺន៣ពាន់៦១៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២ពាន់៧១៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៤ម៉ឺន៩ពាន់៩១១នាក់ ។

៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣៤ម៉ឺន៤ពាន់៤៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៥៤១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១១ម៉ឺន៣ពាន់២៩៩នាក់ ។

៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន២ពាន់៨៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៧៥២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។

៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៩ពាន់៥៥៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៦ពាន់៧៩៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner