ទីតាំងជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែងក្នុងខណ្ឌមានជ័យ ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាប ឃាត់ខ្លួនមនុស្សប្រហែលជិត៥០នាក់ រួមទាំងវត្ថុតាងមួយចំនួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ  រួមទាំងកម្លាំងចម្រុរជាច្រេីននាក់ បានចុះបង្ក្រាបទីតាំងជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្សប្រហែលជិត៥០នាក់ ដកហូតបានវត្ថុតាង និងម៉ូតូមួយចំនួនធំ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅផ្លូវឌួង ងៀប  (សេះស) ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបគឺ  ដោយអនុវត្តន៍តាមបទបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ទើបលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងមានទាំងអធិការរងខណ្ឌ និងកម្លាំងជាច្រើននាក់ ក្រោមការសម្របសម្រួលដោយលោក សុខ កែ បណ្ឌិតព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងជល់មាន់ និងអាប៉ោងមួយកន្លែងដ៏ធំខាងលើ ឈានដល់ការឃាត់ខ្លួនមនុស្សប្រហែលជិត៥០នាក់ រួមទាំងដកហូតបាន វត្ថុតាង មានមាន់ជល់មួយចំនួន ស្កុតរុំ ខ្នាយ និងម៉ូតូ  ឡានមួយចំនួនទៀត ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ នៅអធិការរដ្ឋាននគរបាលខណ្ឌមានជ័យដេីម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner