បុរសម្នាក់ទំនងជាស្រវឹងស្រា ជិះម៉ូតូបុកឃឿនផ្លូវ ដួលខ្លួនឯងសន្លប់ស្ដូកស្ដឹង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានជិះម៉ូតូយ៉ាងលឿនត្រង់ចំណុចផ្លូវកោង ក្រោមដីស្ពានអាកាសស្ទឹងមានជ័យ មិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកឃឿនផ្លូវ ពេញទំហឹងបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ កាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៤  ខែឧសភា  ឆ្នាំ២០២០ នៅតាមផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់ទំនងជាស្រវឹងស្រា ជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-3968 ធ្វេីដំណេីរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុខាងលេី ត្រង់ចំណុចផ្លូវកោង ក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ក៏ជ្រុលចង្កូតទៅបុកឃឿនផ្លូវ ពេញទំហឹង បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង ភ្លាមៗត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយ ដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនផងដែរ ។

ក្រោយកេីតហេតុសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ ក៏បានយកម៉ូតូជនរងគ្រោះទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ រងចាំប្រគល់ជូនសាច់ញាតិយកត្រលប់ទៅវិញ ៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner