ស្រ្តីម្នាក់បើកឡិចស៊ីស៣០០ បុកម៉ូតូពីក្រោយចូលក្រោមកង់ឡាន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ស្រ្តីម្នាក់បើករថយន្តឡិចស៊ីសRX300 បុកម៉ូតូឡេតពីក្រោយចូលក្រោយកង់រថយន្តអូសប្រហែល១០ម៉ែត្រ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ចំណុចស្តុបមេភ្លើង តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងនឹងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មានពីបុរសម្ចាស់ម៉ូតូបានឱ្យដឹងថា គាត់បានជិះម៉ូតូម៉ាកឡេត ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1CR-4828 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចស្តុបស្រាប់តែមានរថយន្តឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-9934 បើកបរដោយស្រ្តីម្នាក់រួមដំណើរជាមួយកូនប្រុសម្នាក់ មកពីទិសដៅស្របគ្នាបុកម៉ូតូគាត់ពីក្រោយ ចូលម៉ូតូក្រោមរថយន្តអូសប្រមាណ១០ម៉ែត្រ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងស្រ្តីបើកបររថយន្តបានទំនាក់ទំនងទៅក្រុមគ្រួសារ ធ្វើការសម្របសម្រួលដោះស្រាយសងថ្លៃខូចខាតម៉ូតូដើម្បីបញ្ចប់រឿង ៕ដោយ៖  ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner