ការបន្តពូជ ការបន្តវេន គឺគ្មានអ្វី ក្រៅពីការផ្តល់ នូវឱកាស ក្នុងការសិក្សាពេញមួយជីវិត នោះទេ?
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា៖ ការបន្តពូជ ការបន្តវេនគឺគ្មានអ្វីក្រៅពីការផ្តល់នូវឱកាសក្នុងការសិក្សាពេញមួយជីវិតនោះទេ?។ ការលើកឡើងបែបនេះគឺធ្វើឡើង ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញអមដំណើរជាមួយលោកជំទាវ ញ៉ែម សាខន – សខេង ប្រធានក្រុមអ្នកម្តាយមនុស្សធម៌ ក្នុងឱកាសចុះចែកកង់ ចំនួន ៥០០កង់ ដល់សិស្សានុសិស្សក្រីក្រនិងកំពុងតែជួបការលំបាកខ្លាំងក្នុងស្រុករតនមណ្ឌលនិងស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២១នេះដោយមានវត្តមានឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ជាទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំប្រធាន-អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកខាងលើ និង មន្ត្រីសំខាន់ៗក្នុងខេត្តមួយចំនួន ព្រមទាំងលោកជំទាវ ដែលជាភរិយាថ្នាក់ដឹកនាំក្នុងខេត្ត និងជាសមាជិកក្រុមការងារ របស់ក្រុមអ្នកម្តាយមនុស្សធម៌ ជាច្រើនរូបផងដែរ។
ឯកឧត្តម ស សុខា បានថ្លែងទៅកាន់កូនក្មួយជាសិស្សានុសិស្សដែលមកទទួលកង់ និង អ្នកម្តាយលោកឪពុក ដែលជាមាតាបិតានិងអាព្យាបាលរបស់សិស្សទាំងនោះថា៖ការសិក្សាគឺពេញមួយជីវិត។គឺចាប់តាំងពីដឹងក្តី រហូតដល់ចាស់ជរា។ដូចនេះការបន្តពូជ ការបន្តវេន គឺគ្មានអ្វីក្រៅពីការផ្តល់ឱកាសក្នុងការសិក្សាពេញមួយជីវិតនោះទេ។ ឯកឧត្តមបានបន្តទៀតថា៖អ្វីដែលផ្តោតសំខាន់នោះគឺការពង្រឹងនូវសមត្ថភាពខ្លួនឯង ជាពិសេសត្រូវចេះក្តាប់យកឱកាសដើម្បីឲ្យមានភាពរីកចម្រើនសំរាប់ថ្ងៃអនាគតរបស់ខ្លួន និងក្រុមគ្រួសារ។ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖ សំរាប់ពេលខាងមុខនិងទៅថ្ងៃអនាគតប្អូនៗកូនក្មួយទាំងអស់សូមកុំបោះបង់ចោលនូវការសិក្សារបស់ខ្លួន។ត្រូវខិតខំពុះពារក្នុងការសិក្សារបស់ខ្លួនឲ្បបានយ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩។ការលើកឡើងបែបនេះគឺសំដៅធ្វើការដាស់តឿននិងក្រើនរំលឹកទៅដល់មាតាបិតា ឪពុកម្តាយនិងអាណាព្យាបាលសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ជួយជម្រុញឲ្យកូនៗរបស់ខ្លួនរៀនបានចប់ចុងចប់ដើម។ដោយមិនត្រូវឲ្យកូនបោះបង់ចោលការសិក្សា នៅពាក់កណ្តាលទីបែបនេះនោះទេ។ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំក៏បានសង្កត់ទៀតថា៖ដោយការអង្កេតរបស់ក្រសួងអប់រំកន្លងមក អត្រាសិស្សបោះបង់ចោលការសិក្សាតាមសាលារៀន នៅបន្តកើតមានគួរឲ្យព្រួយបារម្ភ។ដែលបញ្ហាទាំងនេះយើងត្រូវយកចិត្តទុកដាក់បន្ថែមពិសិស្សបោះបង់ការសិក្សា ដែលនេះគឺជាការខាតបង់នូវធនធានមនុស្សរបស់យើង និងអ្នកបន្តវេនទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិ និងអនាគតកូនៗក្មួយៗ។
ឯកឧត្តម ស សុខា ក៏បានរំលឹកដាស់តឿនបន្ថែមថា៖អនាគតរបស់ក្មួយៗនៅវែងឆ្ងាយណាស់ ខុសពីលោកគ្រូអ្នកគ្រូយើង បើទោះបីគាត់លះបង់ចែករំលែកនូវចំណេះដឹងរបស់គាត់បង្រៀនដល់ក្មួយៗ តែជីវិតរបស់គាត់ ក៏នៅតែជាគ្រូដដែល។ តែសម្រាប់ជីវិតក្មួយៗទៅថ្ងៃអនាគត ក្មួយៗកូនៗ អាចក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ មានអនាគតភ្លឺស្វាងត្រចះត្រចង់ និង អាចក្លាយទៅជាអ្នកដឹកនាំសម្រាប់បន្តវេនរបស់ប្រទេសជាតិ ទៅថ្ងៃអនាគតទៀតផង ក៏ថាបាន។
តាមរយៈសកម្មភាពរបស់អ្នកម្តាយមនុស្សធម៌នេះនិងក្នុងនាមតំណាងលោកជំទាវ ញ៉ែម សាខនសខេង ឯកឧត្តមក៏បានសង្កត់ធ្ងន់ដោយបានលើកឡើងថា៖ បើទោះបីអំណោយនៅពេលនេះតិចតួចក្តីតែនេះជាទឹកចិត្តសន្តោសប្រណីជ្រះថ្លាក្នុងសន្តានចិត្តរបស់ថ្នាក់ដឹកនាំទាំងអស់ដែលនៅទីនេះនិងជាភរិយាថ្នាក់ដឹកនាំ ដែលបានធ្វើសកម្មភាពបែបនេះតាមរយៈសកម្មភាពអ្នកម្តាយមនុស្សធម៌ នៅតាមបណ្តាខេត្តមួយចំនួន ដូចជា៖ ខេត្តព្រៃវែង,ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ចំនួន៥-៦លើក រួចមកហើយ។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក៏បានថ្លែងអំពាវនិងក្រើនរំលឹកដល់លោកឪពុក អ្នកម្តាយ ជាមាតាបិតា និង អាណាព្យាបាលសិស្សទាំងអស់ត្រូវខិតខំលើកទឹកចិត្តកូនរប់ស់ខ្លួននិងត្រូវជម្រុញកូនឲ្យធ្វើការសិក្សា រហូតដល់ចប់ចុងចប់ដើម ដើម្បីចូលរួមក្នុងការលើកកម្ពស់ធនធានមនុស្ស ក្នុងការកសាងប្រទេសជាតិយើងឲ្យមានការអភិវឌ្ឍន៍រីកចម្រើនទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា៖ សិស្សានុសិស្សដែលទទួលបាននូវអំណោយទាំងនោះ រួមមាន ស្រុករតនមណ្ឌលសិស្សានុសិស្ស ចំនួន២៥០នាក់ និងសិស្សានុសិស្ស ស្រុកបាណន់ ចំនួន២៥០នាក់។ ដោយសិស្សម្នាក់ ទទួលបាន៖ កង់១, អង្ករ ២០គក្រ, ត្រីខ១យួរ១០កំប៉ុង និងសៀវភៅប៊ិចមួយចំនួន។ហើយអំណោយដែលត្រូវចែកនោះគឺចែកជូនដល់សិស្សក្រីក្រ និងជួបការលំបាកខ្លាំង នូវក្នុងជីវភាពគ្រួសារប្រចាំថ្ងៃកន្លងមក ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )