សម្តេចក្រឡាហោម ស ខេង ផ្ញើសារគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាស ចម្រើនជន្មាយុគម្រប់៧៥ឆ្នាំ ឈានចូល ៧៦ ឆ្នាំ

ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបកំណើត របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានផ្ញើសារគោរព ជូនពរ ដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ នាឱកាស ចម្រើនជន្មាយុគម្រប់៧៥ឆ្នាំ ឈានចូល ៧៦ ឆ្នាំ ។ ក្នុងសារលិខិត សម្តេចក្រឡាហោម ក៏បានជូនពរដល់ សម្តេចប្រធានព្រឹទ្ធសភា បំពេញភារកិច្ចសម្រេចបាន និងជោគជ័យ ដ៏ត្រចះត្រចង់ ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិកម្ពុជា ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស  សូមគុណបុណ្យព្រះរតនត្រ័យ វត្ថុស័កសិទ្ធលើកលោក តាមជួយថែរក្សា សម្តេចវិបុសេនា និងលោកជំទាវ មានសុខភាពល្អបរិបូរណ៍ ដើម្បីចូលរួមចំណែកដឹកនាំនាវាកម្ពុជា បានរីកចម្រើនបន្តទៅមុខទៀត ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner