​នគរបាល​មី​យ៉ា​ន់​ម៉ាផ្តើម​ប្រើ​កាំភ្លើង​បាញ់​ទឹក​បង្ក្រាប​បាតុករ​រាប់ម៉ឺននាក់

​នគរបាល​ក្នុង​រដ្ឋធានី​ណៃ​ពី​ដោ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក​បង្ក្រាប​ក្រុម​បាតុករ​ ​នៅ​ថ្ងៃចន្ទ​ ​ទី​៨​ ​កុម្ភៈ​នេះ​ ​ខណៈ​ដែល​ពួក​សកម្មជន​បាន​ធ្វើសកម្មភាព​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​ ​កាលពី​ស​ប្តាហ៍​មុន​នោះ​។​
​ពលរដ្ឋ​ម្នាក់​ឈ្មោះថា​ K​y​a​w​ K​y​a​w​ ​បាន​និយាយ​ថា​ ​«​នគរបាល​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ស​ម្អា​ត​ដង​ផ្លូវ​។​»​
​រូបភាព​តាម​បណ្តាញ​សង្គម​បាន​បង្ហាញ​ពី​ការ​រង​របួស​ពី​ការ​បង្ក្រាប​នេះ​ ​ពោល​គឺ​នៅពេលដែល​ត្រូវ​បាន​បាញ់​ឲ្យ​ផ្អឹប​នឹង​ដី​។​
​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ជួបជុំគ្នា​ ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ក្រុម​យោធា​ ​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី​ អ៊ួ​ង​សាន​ស៊ូ​ជី​ ​ហើយ​ទាមទារ​ឲ្យ​ត្រលប់​មក​ប្រជាធិបតេយ្យ​ឡើងវិញ​៕​ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner