ឯកឧត្តម អ៊ុក សិទ្ធិជាតិ អះអាងថា លេខាតុប្រកួត និងមន្រ្តីស្ថិតិ បើមិនធ្លាប់ចូល រួមរៀនវគ្គ បណ្តុះបណ្តាលត្រឹមត្រូវ គ្មានសិទ្ធធ្វើជាគណៈកម្មការក្នុងការប្រកួតឡើយ

អត្ថបទដោយ៖
សារ៉ាន ទីងី

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានលើកឡើងថា លេខាតុប្រកួត និងមន្រ្តីស្ថិតិទទួលបន្ទុកមើលការខុសត្រូវគ្រប់ការប្រកួតធំតូចរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា បើមិនបានឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រឹមត្រូវពីសហព័ន្ធនោះទេ នឹងមិនមានសិទ្ធិចូលរួមនៅក្នុងព្រឹត្តិការណ៌ទាំងនោះទេ ព្រោះបើគ្មានការបណ្តុះបណ្តាលត្រូវត្រូវវានិងធ្វើឲ្យមានកំហុសបច្ចេកទេសកើតឡើង ដោយសារយើងមិនមានចំណេះដឹងពុទ្ធិគ្រប់គ្រាន់។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលលេខាតុប្រកួត និងមន្ត្រីស្ថិតិកីឡាបាល់បោះ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ ពន្យល់ថា ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណា ដើម្បីបង្កើនចំណេះលើជំនាញដែលខ្លួនមាន សម្រាប់យកទៅអនុវត្តប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កានាពេលខាងមុខ ជាពិសេសត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូងជាប្រវត្តិសាស្ត្រ ។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានបន្តថា ប្រសិនជាចង់អោយកីឡានៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើន ត្រូវតែលុបបំបាត់វប្បធម៌ស្គាល់គ្នា ទោះគ្មានបានចូលវគ្គបណ្តុះបណ្តាលក៏អាចធ្វើជាមន្រ្តីគណៈកម្មការបាននោះចេញ ។
ឯកឧត្តម សង្កាត់ធ្ងន់ថា ការធ្វើបែបនេះអាចធ្វើអោយអ្នក ដែលបានចូលរៀនទទួលបានសញ្ញាប័ត្រ មានចំណេះ ជំនាញពិតប្រាកដ អាក់អន់ស្រពនចិត្ត ហើយពេលនោះ និងធ្វើអោយម្នាក់ៗ គ្មានចិត្តចង់ចូលរៀនវគ្គណ្តុះបណ្តាលទៀតនោះទេ ។

ឯកឧត្តម បានលើកទឹកចិត្ត អោយសិក្ខាកាមទាំងអស់ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ យើងហ្នឹងអាចធ្វើបាន ដូច្នេះការតាំងចិត្តខ្ពស់គឺជាកត្តាដ៏សំខាន់ ក្នុងការជម្រុញទឹកចិត្តដើម្បីទទួលបានជោគជ័យ ។
សូមបញ្ជាក់ វគ្គបណ្តុះបណ្តាលលេខាតុប្រកួត និងមន្ត្រីស្ថិតិកីឡាបាល់បោះ នេះគឺដើម្បីជំរុញផ្នែកធនធានមនុស្ស ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម (Sea Games) នៅឆ្នាំ២០២៣៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner