កម្មវិធីបង្កើនការងារឡើងវិញរបស់សិង្ហបុរី 2 ខែចុងក្រោយ បានផ្តល់ការងារថ្មីដល់ពលរដ្ឋប្រមាណ 110,000 កន្លែង

សិង្ហបុរី៖ក្រសួងទទួលបន្ទុកកិច្ចការងារធនធានមនុស្សនៃប្រទេសសិង្ហបុរីឬ MOM នៅថ្ងៃចន្ទនេះបានបង្ហាញទិន្នន័យថាការងារថ្មីសម្រាប់ពលរដ្ឋរបស់ខ្លួនប្រមាណជា 110,000 កន្លែងត្រូវបានកើនឡើងក្នុងរយៈពេលតែ 2 ខែប៉ុណ្ណោះរវាងខែកញ្ញានិងតុលាកាលពីឆ្នាំ2020។

កិច្ចខំប្រឹងប្រែងដែលស្ថិតនៅក្រោមគម្រោងកម្មវិធីលើកទឹកចិត្តរបស់រដ្ឋាភិបាលមួយនេះក៏បានមើលឃើញដែរចំនួនស្ទើរតែពាក់កណ្តាលនេះគឺជាក្រុមមនុស្សដែលមានអាយុលើសពី 40 ឆ្នាំហើយអង្គភាពនិងក្រុមហ៊ុនប្រមាណជា 26,000 ដែលបានចូលរួមពាក់ព័ន្ធនៅក្នុងផែនការមួយនេះ។

គម្រោងលើកទឹកចិត្ត និងបង្កើនការងារដែលត្រូវបានបង្កើតឡើងកាលពីខែសីហាឆ្នាំទៅមួយនេះគឺធ្វើឡើងដើម្បីជំរុញយ៉ាងណាឲ្យមានការផ្តល់ការងារកានតែច្រើនឡើងវិញជូនទៅដល់ពលរដ្ឋនៅក្នុងស្រុកនៅក្នុងសម័យកាលកូវីដកំពុងរាតត្បាត ហើយកម្មវិធីនេះគឺមានតម្លៃប្រមាណជា 1 ពាន់លានដុល្លារជាថវិកាដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលសិង្ហបុរីតែម្តង។

រដ្ឋាភិបាលបានសន្យាថានឹងចាយលុយនេះតាមរយៈរ៉ាប់រងលើប្រាក់ខែ 12 ខែដំបូងរបស់ពួកគេក្នុងទំហំចន្លោះពី 25 ទៅ 50 ភាគរយ ហើយក្នុងនោះក្រុមហ៊ុនប្រមាណជា 14,000 គឺអាចចុះឈ្មោះទទួលយកកញ្ចប់ថវិកាជំនួយទាំងនេះនៅត្រឹមខែកញ្ញា ហើយបន្ទាប់មកប្រមាណជា 11,000 កន្លែងទៀតនៅក្នុងខែតុលា។ MOM ក៏បានបង្ហាញដែរថា វិស័យសំខាន់ដែលបានទទួលថវិកាពីកម្មវិធីនេះភាគច្រើនមានដូចជាសេវាកម្មម្ហូបអាហារប្រមាណជា 17,800 នាក់ពាណិជ្ជកម្មលក់ដុំប្រមាណជា 9,800 នាក់ និងសេវាកម្មអ្នកជំនាញអាជីពប្រមាណជា 8,400 នាក់ផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner