ហ្វាំងឡង់រកឃើញគ្រឿងញៀនសរុប ២៤លានដុល្លារ លាក់ក្នុងបាច់ផ្កាស្រស់

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី៥ កុម្ភៈ ២០២១ អាជ្ញាធរហែលស៊ីនគី ភាគអាគ្នេយ៍ប្រទេសហ្វាំងឡង់ សហការជាមួយការិយាល័យស៊ើបអង្កេតជាតិ បង្រ្កាបការដឹកជញ្ជូនគ្រឿងញៀនតាមរយៈការនាំចូលផ្កាស្រស់ ១៧ជើងប្រព្រឹត្តចន្លោះឆ្នាំ ២០១៨-២០២០ គិតជាទឹកប្រាក់សរុប ២៤លានដុល្លារអាមេរិក។

បុរសជនជាតិហូឡង់ពីរនាក់ ដែលមានអាយុ ៤៤ និង៤៧ឆ្នាំត្រូវបានគេសង្ស័យថាជាមេខ្លោងនៃប្រតិបត្តិការគ្រឿងញៀនទាំងនេះ ឯមនុស្សពាក់ព័ន្ធជាង ៥០នាក់ផ្សេងទៀតត្រូវបានដាក់ក្រោមការស៊ើបអង្កេត។ ជនសង្ស័យបានបង្កើតក្រុមហ៊ុននាំចូលផ្កា និងរុក្ខជាតិបៃតង ពីហូឡង់ ទៅហ្វាំងឡង់តាមរយៈកំពង់ផែវូសារី ស្ថិតនៅភាគខាងកើតរដ្ឋធានីហែលស៊ីនគី និងបន្តចែកចាយទៅប្រទេសស៊ុយអែត។

ប្រភព៖ Sputnik

ads banner