មិនមានការវិនិយោគណាមួយ ដែលមិនរងផលប៉ះពាល់ក្នុងពេលវិបត្តិជម្ងឺរាតត្បាតកូវីដ១៩នៅក្នុងឆ្នាំ២០២០ នេះទេ

អត្ថបទដោយ៖
AMS OneMinute

មិនមានការវិនិយោគណាមួយ ដែលមិនរងផលប៉ះពាល់ក្នុងពេលវិបត្តិជម្ងឺរាតត្បាតកូវីដ១៩នៅក្នុងឆ្នាំ២០២០ នេះទេ ហើយការវិនិយោគលើវិស័យអាកាសចរណ៍សុីវិលត្រូវបានទទួលរងនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ បើធៀបនឹងវិស័យដទៃទៀត។

នេះជាការលើកឡើងរបស់ក្រុមហ៊ុនសម្បទាន អាកាសយានដ្ឋានអន្តរជាតិ (SCA) នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលេីកទិសដៅការងារឆ្នាំ២០២១ លើការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ សៀមរាប និងព្រះសីហនុ) ធ្វើឡើងនៅថ្ងៃទី៨ កុម្ភៈ ក្រោមអធិបតី ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការតាមដានការសាងសង់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា។

ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ ក្រុមហ៊ុនសម្បទាននៅតែធ្វើការប្តេជ្ញាចិត្តវិនិយោគបន្ថែមលេីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុតាមផែនការដែលបានគ្រោងទុក ហើយសង្ឃឹមថា ក្រោយពីចរាចរវ៉ាក់សាំងការពារជម្ងឺរាតត្បាតសកលនេះបានច្រេីនហេីយ ការធ្វេីដំណេីរតាមផ្លូវអាកាសនឹងប្រសេីរឡេីងវិញឆាប់ៗនាពេលខាងមុខនេះ។

ads banner