ជនសង្ស័យ៣នាក់ជាមួយថ្នាំញៀនជាង១គីឡូក្រាម ត្រូវសមត្ថកិច្ចចាប់ខ្លួននៅរាជធានីភ្នំពេញ

យោងតាមមន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី៨កុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា កម្លាំងជំនាញ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។
គោលដៅទី១ នៅថ្ងៃទី៥កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង៦ និង១៥នាទីល្ងាច នៅចំណុចគល់ស្ពានជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គោលដៅទី២ នៅថ្ងៃទី៥កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង៧ និង១០នាទីល្ងាច នៅចំណុចមុខផ្សារដេប៉ូ ផ្លូវនិរុស ក្នុងសង្កាត់ផ្សារដេប៉េ២ ខណ្ឌទួលគោករាជធានីភ្នពេញ។
គោលដៅទី៣ នៅថ្ងៃទី៦ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក នៅចំណុចផ្លូវលេខ៥ ក្នុងបូរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឃាត់ជនសង្ស័យ ចំនួន៣នាក់ ទី១ឈ្មោះ ធឿន តុលា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ។
ទី២ ឈ្មោះ MATTEW DAVID SAMPLE ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ អាមេរិក និងទី៣ ឈ្មោះ DAVID VINCENT ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ១គីឡូលក្រាម១៤ ក្រាម និង
ថ្នាំញៀនប្រភេទនីមេតាហ្សេប៉ាម(ICE) ៣០០ក្រាម ៦០មីលីក្រាម។
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner